Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុកបង្គោលភ្លើង បាក់សង្កត់របង ផ្ទះពលរដ្ឋ

បើកឡានបុកបង្គោលភ្លើង បាក់សង្កត់របង ផ្ទះពលរដ្ឋ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើប១គ្រឿង រួមដំណើរជាមួយជនជាតិចិនប្រុសស្រី ៣នាក់ទៀត ក្នុងល្បឿនយ៉ាងលឿនដូចហោះ បោះពួយទៅបុកបង្គោលភ្លើង១ដើម ពេញទំហឹង បណ្តាលឱ្យបាក់ សង្កត់លើរបងផ្ទះប្រជាពលរដ្ឋ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងនឹងផ្លូវព្រះសុរាម្រិត (ផ្លូវលេខ២៦៨) ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជន ជាតិចិន ម្នាក់ រួមដំណើរជាមួយបុរសនារីជាជនជាតិចិន ដូចគ្នា ៣នាក់ទៀត បានបើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2C-7777 បើកបរតាមបណ្តោយផ្លូវព្រះ សុរាម្រិត ក្នុងទិសដៅពីកើត ទៅលិច (មកពីរង្វង់មូលវិមានឯករាជ្យ) ក្នុងល្បឿនយ៉ាងលឿន ខណៈបើក មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកបង្គោលភ្លើងថ្ម ពេញទំហឹង បណ្តាលឱ្យបាក់មួយដើម សង្កត់ទៅលើរបងផ្ទះប្រជាពលរដ្ឋ តែម្តង។

នៅក្នុងហេតុការណ៍នេះ បានបង្កឱ្យរថយន្តរងការខូចខាតមួយកំណាត់មុខទាំងស្រុង តែសំណាងល្អ មិន បង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ ក្រោយមក អ្នកបើកបរ និងអ្នករួមដំណើរ បានទាក់ទង ហៅរថយន្តស៊េរីទំនើប ១គ្រឿងទៀត មកដឹកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅ សមត្ថកិច្ចជំ នាញចរាចរណ៍ ចុះមកធ្វើកំណត់ហេតុ និងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះ ស្រាយនៅ ពេលក្រោយ៕

RELATED ARTICLES