Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីខ្ចី ប្រុសហៅមកយកដល់បន្ទប់ ប្រើល្បិចជួយ កោសខ្យល់ ចាប់រំលោភ

ស្រីខ្ចី ប្រុសហៅមកយកដល់បន្ទប់ ប្រើល្បិចជួយ កោសខ្យល់ ចាប់រំលោភ

ខេត្តកណ្តាល ៖ យុវតីម្នាក់ បានឆាតតាមប្រព័ន្ធតេឡេក្រាម ខ្ចីលុយយុវជនម្នាក់ ដែលជាអ្នកធ្វើការជាមួយគ្នា ចំនួន១០ដុល្លារ លុះពេលខាងប្រុសហៅឱ្យមកយកលុយ ដល់បន្ទប់ ជនសង្ស័យបានប្រើល្បិចឱ្យជួយ កោស ខ្យល់ឱ្យ រួចធ្វើសកម្មភាពចាប់រំលោភយុវតីរងគ្រោះ រហូតបានសម្រេច ទីបំផុតនារីរងគ្រោះប្រាប់ម្តាយ ក៏ឈាន ដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាម ច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ស្នាក់នៅរបស់ជនសង្ស័យក្នុងក្រុមហ៊ុនឧស្សាហកម្មជីនយ៉ុង បន្ទប់លេខ៤០២៦ ជាន់ទី៤ ស្ថិតក្នុងភូមិព្រែក ស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនក្រមុំគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជុន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនជីនយ៉ុន ធ្វើការនិងស្នាក់ក្នុងក្រុមហ៊ុន ស្ថិតក្នុងភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន។ រីឯវត្ថុតាងចាប់យក រួមមាន ១-ខោខ្លីពណ៌ខ្មៅ ចំនួន១។ ២-កម្រាលពូកពណ៌ផ្ទៃមេឃ ចំនួន១។ ៣-ប្រេងកូឡាតាប៉ិចំនួន១។ ៤-ទូរស័ព្ទម៉ាក Redmi ពណ៌ខ្មៅ ចំនួន ១គ្រឿង និងទូរស័ព្ទម៉ាក Samsung ពណ៌ស ចំនួន១គ្រឿង (ជារបស់ជនសង្ស័យ)។ រីឯយុវតីរងគ្រោះ មាន អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅក្រុមហ៊ុនជីនយ៉ុន មានលំនៅ ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន។

តាមប្រភពពីសមត្ថកិច្ចក្រុងសំពៅពូន បានឱ្យដឹងថា រវាងជនសង្ស័យ និងយុវតីរងគ្រោះ គឺជាអ្នករួមការ ងារនៅក្នុងក្រុមហ៊ុនជាមួយគ្នា និងធ្លាប់ឆាតលេងជាមួយគ្នា តាមប្រព័ន្ធតេឡេក្រាមជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យបានឆាតលេងតាមតេឡេក្រាមជា មួយយុវតីរងគ្រោះ បន្ទាប់មកយុវតីរងគ្រោះបានខ្ចីលុយពីជនសង្ស័យ ចំនួន១០ដុល្លារ។ ពេលនោះជន សង្ស័យបានប្រាប់ឱ្យយុវតីរងគ្រោះ មកយកលុយនៅបន្ទប់របស់ខ្លួន ស្ថិតនៅជាន់ទី៤ លេខបន្ទប់៤០២៦។ បន្ទាប់មក យុវតីរងគ្រោះបានទៅរកជនសង្ស័យ ដល់បន្ទប់ បំណងយកលុយខ្ចី។ ស្រាប់តែពេលចូលទៅដល់ក្នុងបន្ទប់ ជនសង្ស័យបានប្រើល្បិចធ្វើជាមិនស្រួលខ្លួន និងពឹងឱ្យយុវតីរងគ្រោះ ជួយកោសខ្យល់ឱ្យ។ បន្ទាប់មក ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភយុវតីរងគ្រោះរហូតបានសម្រេច តែម្តង។

ក្រោយកើតហេតុ យុវតីរងគ្រោះ បានស្លៀកពាក់រួច រត់ចុះមកខាងក្រោម ហើយចូលធ្វើការងារវិញជាធម្មតា រហូតដល់ពេលចេញពីធ្វើការ ទៅដល់ផ្ទះ យុវតីរងគ្រោះបានទម្លាយរឿងនេះប្រាប់ឪពុកម្តាយ និងត្រូវបាន ស្ត្រីជាម្តាយ នាំទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលសំពៅពូន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនជន សង្ស័យខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES