Thursday, March 13, 2025
Homeព័ត៌មានជាតិឃើញ​រថយន្ត​កិន​ប្តី​​ស្លាប់ ប្រពន្ធ​យំរហូត​សន្លប់

ឃើញ​រថយន្ត​កិន​ប្តី​​ស្លាប់ ប្រពន្ធ​យំរហូត​សន្លប់

​ភ្នំពេញ ៖ បើករថយន្តលឿនដូចហោះបត់ស្តាំជ្រុលទៅបុករះម៉ូតូ២គ្រឿងនិងរ៉ឺម៉កម៉ូតូមួយ គ្រឿង ហើយហោះទៅបុកឡើងលើរបាំងថ្មពុះចែក​ផ្លូវបណ្តាល​ឲ្យស្លាប់​ម្នាក់​និងរងរបួស ស្រាល៣នាក់ ​បង្កអោយ​​មាន​កា​រភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង៧​​យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុច​តាម​បណ្តោយផ្លូវលេខ២៧១​កែងនឹង​ផ្លូវ​លេខ៥០៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន។

សពជនរងគ្រោះមានឈ្មោះ ផាត សុគន្ធី​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខឯកជន​ស្នាក់​នៅផ្ទះជួលជិត​កន្លែងកើតហេតុ ស្ថិតនៅក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ​ មាន​ស្រុកកំណើត​នៅភូមិជ្រែ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេលកើតហេតុ​គេឃើញបុរសរងគ្រោះខាងលើបើក​
ម៉ូតូ​មួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០០១ ពណ៌ក្រហម ពាក់ស្លាកលេខ ប០៧៥៨ ភព១​ជិះគ្នា២នាក់ប្អូនថ្លៃប្រុស​ដឹក​បងថ្លៃប្រុស ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេរី៩៨ ពណ៌​ខ្មៅ ​ពាក់ស្លាកលេខភ្នំពេញ ១AU៦៦៦៤ បើកបរដោយស្ត្រីពីរនាក់ ​និងរ៉ឺម៉ក​ម៉ូតូ​​​មួយ​គ្រឿង ទៀត ​ពាក់ស្លាក់លេខបន្ទាយមានជ័យ ១C៣៦៣១ បើកបរដោយបុរសម្នាក់ ​​ក្នុង​ទិសដៅស្រប គ្នា​ពីកើតទៅលិច តាមបណ្តោយផ្លូវ២៧១ ខណៈពេលមកដល់ចំនុចកើតហេតុខាង​ក៏ស្រាប់តែ​មាន​រថយន្តបង្កមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ​២AB-៦៦២៣​បើកបរ​ដោយបុរស៤នាក់ ក្នុងល្បឿនលឿនដូចហោះ ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ៥០៨​ បំណងបត់ស្តាំទៅផ្លូវ២៧១ ​តែរថយន្តបើកលឿនពេកក៏ជ្រុលទៅបុក​ម៉ូតូទាំងពីរគ្រឿងខាងលើ​ពេញទំហឹងតែនៅមិនទន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កម៉ូតូ​ហើយរថយន្តនៅតែមិនទន់អស់​ល្បឿន​បានជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ​បណ្តាលអោយរថយន្ត​ទើរកង់មួយចំហៀង​នៅលើ របាំងថ្មពុះ​ចែកទ្រូងផ្លូវ ធ្វើឲ្យម៉ូតូស្រ្តីជិះ២នាក់ខូចខាតតិចតួច ម្ចាស់ម៉ូតូរងរបួសស្រាល ចំណែក​ម៉ូតូដែលជិះ២នាក់​បងប្អូនថ្លៃត្រូវរថយន្តកិនពីលើខូចខាតទាំងស្រុង បណ្តាលឲ្យ​អ្នក​បើក​ម៉ូតូម្នាក់ស្លាប់ ​និងបងថ្លៃដែលរួមដំណើរពីក្រោយរងរបួសស្រាល ។

ក្រោយពេលកើតហេតុស្រ្តីជាប្រពន្ធជនរងគ្រោះមកដល់កន្លែងកើតហេតុឃើញបុរសជាប្តី ស្លាប់​បាត់ទៅហើយបានយំបោកខ្លួនរហូតសន្លប់ ចំណែកអ្នករងរបួសស្រាលបានដឹកយកទៅព្យា-​បាល​នៅផ្ទះ រីឯអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់អស់ នៅសល់តែរថយន្តបង្កនិង ម៉ូតូរងគ្រោះ​២​គ្រឿងនិងរ៉ឺម៉កម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ​ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង​និងយក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ​នៅពេលក្រោយ ​។ ​សពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយក​ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ​សោល វ៉ាន់ណាល់

RELATED ARTICLES