Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទអត់បាន គប់១ដុំថ្ម រយះក្បាល

ឆក់ទូរស័ព្ទអត់បាន គប់១ដុំថ្ម រយះក្បាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញក្មេងប្រុសម្នាក់ កំពុងអង្គុយចុចទូរស័ព្ទលេង ក៏ចូលមកធ្វើសកម្មភាព ឆក់ទូរស័ព្ទ តែមិនបានសម្រេច ក៏រើសថ្ម១ដុំ គប់ក្មេងប្រុសរងគ្រោះ ចំក្បាល បណ្តាលឱ្យរយះក្បាល ចំណែកជនសង្ស័យ ត្រូវប្រជាពលរដ្ឋប្រដេញចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការ តាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវមាត់ប្រឡាយទឹកស្អុយបឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណុវ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មាន សារធាតុញៀន)។ ជនសង្ស័យបានរបួសលើបបូរខាងស្តាំ និងរបួសស្មង ជើងខាងឆ្វេង ដោយសារប្រ ជាពលរដ្ឋចាប់វាយ នៅពេលដេញចាប់។ ចំណែកក្មេងប្រុសរងគ្រោះ មានអាយុ១៣ឆ្នាំ មានលំនៅ ក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បឹងសាឡាង បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់ទូរស័ព្ទដៃក្មេងប្រុសអាយុ ១៣ឆ្នាំ មិនបានសម្រេច រួចយកដុំថ្មគប់ បណ្តាលឱ្យរបួសក្បាលចំហៀងស្តាំ) កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវមាត់ប្រឡាយទឹកស្អុយ បឹងសាឡាង ខណ្ឌទួលគោក។ប្រភពដដែល បន្តថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ កំពុងអង្គុយចុចទូរស័ព្ទលេង នៅចំណុច ខាងលើ ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យខាងលើ បានដើរមកដល់ រួចក៏ធ្វើសកម្មភាពឆក់យកទូរ ស័ព្ទក្មេងប្រុសរងគ្រោះ តែមិនបានសម្រេច ដោយសារតែត្រូវក្មេងប្រុសរងគ្រោះដណ្តើមមកវិញបាន រួចស្រែក ឆោឡោ ធ្វើឱ្យជនសង្ស័យខឹង ក៏ទាញដុំថ្មគប់ក្មេងប្រុសរងគ្រោះ ចំក្បាល បណ្តាលឱ្យបែកក្បាល រងរបួស យ៉ាងធ្ងន់។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ ប្រជាពលរដ្ឋដែលនៅទីនោះ បានចេញមកជួយអន្តរាគមន៍ ប្រដេញចាប់ ជនសង្ស័យបាន រួចបញ្ចេញកំហឹងម្នាក់១ដៃ១ជើង បណ្តាលឱ្យរងរបួសយ៉ាងដំណំ រួចប្រគល់ឱ្យសមត្ថកិច្ចនាំ យកទៅសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES