Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសរត់កង់បី ដេកស្លាប់ចិញ្ចើមផ្លូវ

បុរសរត់កង់បី ដេកស្លាប់ចិញ្ចើមផ្លូវ

ភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ បានចតម៉ូតូកង់បីរបស់ខ្លួន នៅលើចិញ្ចើមផ្លូវ មុខសា កលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រាក លុះព្រឹកឡើង អ្នកដំណើរប្រទះឃើញ ចូលទៅដាស់ ស្រាប់តែឃើញស្លាប់រឹងស្តូកទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់ សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីប្រទះឃើញមនុស្សដេកស្លាប់លើរ៉ឺម៉កកង់បីនេះ បានកើតមានការភ្ញាក់ផ្អើលេឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចចិញ្ចើមផ្លូវសហព័ទ្ធរុស្សី ទល់មុខសាកលវិ ទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក។

បុរសរងគ្រោះដែលដេកស្លាប់លើរ៉ឺម៉កកង់បី មានឈ្មោះប្រាក់ សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ រ៉ឺម៉កកង់បី មានលំនៅ ភូមិស្នា ឃុំថា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋប្រទះឃើញជន រងគ្រោះ ដេកនៅលើរ៉ឺម៉កកង់បី ចតនៅចិញ្ចើមផ្លូវមុខសាកលវិទ្យាល័យភូមិមិន្ទភ្នំពេញ ទើបនឹកឆ្ងល់ ក៏ចូលទៅដាស់ តែមិនភ្ញាក់ លុះអង្រួន ទើបដឹងថាស្លាប់ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងខណ្ឌទូលគោក បានរាយការណ៍ មកការិយាល័យជំនាញ និងតាមបញ្ជាលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាល ព្រហ្មទណ្ឌ បានចាត់តាំងកម្លាំងជាបន្ទាន់ ចុះទៅកន្លែង កើតហេតុ។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរង គ្រោះខាងលើ បានស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង មិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេង នោះឡើយ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES