Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរើសដុំថ្មគប់ស្រី ជាប់ខ្នោះ៤

រើសដុំថ្មគប់ស្រី ជាប់ខ្នោះ៤

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ឃើញនារីម្នាក់កំពុងដើរតែម្នាក់ឯងតាមផ្លូវ ស្រាប់តែបែកគំនិតនាំគ្នារើស ដុំថ្មគប់ តែសំណាងល្អមិនចំមនុស្ស ប៉ុន្តែបណ្តាលឱ្យបែកទូរស័ព្ទដៃរបស់នារីរងគ្រោះ ១គ្រឿង លុះនារីរងគ្រោះ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ក៏ឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៤នាក់ នាំយកមកចាត់ ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចតារាងបាល់ RN ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសួ នីន ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិ០១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ទី២-ឈ្មោះរិទ្ធ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះដេត ម៉ារ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងទី៤-ឈ្មោះរ៉ូន តួតម៉ីហ្ស៊ី ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ចំណែកនារីរងគ្រោះ មានឈ្មោះរ៉េម ដេវ៉ា អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះជួល ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះកំពុងដើរតាមផ្លូវ តែម្នាក់ឯង លុះមក ដល់ត្រង់ចំណុចកើតហេតុខាងលើ (តារាងបាល់ RN) ស្រាប់តែត្រូវក្មេងស្ទាវ ១ក្រុម ដែលកំពុងអង្គុយជុំគ្នា នៅក្បែរនោះ បាននាំគ្នារើសដុំថ្មគប់នារីរងគ្រោះ បណ្តាលឱ្យត្រូវចំទូរស័ព្ទជនរងគ្រោះ ម៉ាក iPhone11 ពណ៌ស្វាយ បែកអេក្រង់ តែមិនបណ្តាលឱ្យនារីរងគ្រោះ រងរបួសអ្វីនោះទេ។

ក្រោយកើតហេតុ នារីរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការបង្ក្រាបនិងឃាត់ ខ្លួនក្រុមក្មេងទំនើង បានចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាង ដុំថ្ម ចំនួន១០ដុំទៀតផង។នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកដុំថ្មគប់លើជន រងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ តាមច្បាប់ ៕

RELATED ARTICLES