ភ្នំពេញ៖ដូចគម្រោងនៅទីបំផុតអ្នកនាងឡាយ លក្ខិណា បានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយលោកឆន សុវណ្ណារាជ និងឈិន ម៉ានិច្ច នៅតាមភោជនីយដ្ឋានមួយចំនួននៅកាណាដា កាលពីថ្ងៃទី៧ តុលា ហើយអ្នកទាំង៣ នឹងធ្វើការរួមគ្នារហូតដល់ចុងខែ១១ ទើបលោកសុវណ្ណារាជ និងម៉ានិច្ច ត្រូវវិលវិញ។ប៉ុន្ដែសម្រាប់អ្នកនាងលក្ខិណា គ្មានផែនការណ៍វិលចូលស្រុកដូចតារាទាំងពីរដួងនោះទេ ព្រោះនាងចង់បន្ដស្នាក់នៅកាណាដាថែមទៀតដោយឥតដែនកំណត់ ខណៈដែលនៅពាក់កណ្ដាលខែវិចិ្ឆកា ខាងមុខនេះនឹងគម្រប់ខួប៥ឆ្នាំដែលអតីតតារាសម្ដែងរូបនេះរស់នៅប្រទេសកាណាដា បើទោះជាពីដំបូងនាងមានគម្រោងទៅច្រៀងសម្ដែងនៅទីនោះតែរយៈពេល៣ខែក្ដី ប៉ុន្ដែឥឡូវពន្យាពេលដល់ទៅ៥ឆ្នាំឯណ្ណោះ ។រហូតមកដល់ពេលនេះក៍មិនមានព័តមានណាមួយបញ្ជាក់ថាអ្នកនាងលក្ខិណា បានទិដ្ឋការ(Visa) នៅកាណាដារយៈពេលប៉ុន្មានឆ្នាំដែរ តែតាមដំណឹងថាលក្ខិណា ត្រូវបានថៅកែស្រីមួយនៅទីនោះផ្ដល់ទំនុកចិត្តដល់នាងក្នុងការមានសិទ្ធិចាត់ចែងជ្រើសរើសតារាពីខ្មែរទៅច្រៀងសម្ដែងនៅទីនោះ ខណៈដែលប្រភពខ្លះថាលក្ខិណា ហាក់មានភាពស្និតស្នាលចម្លែកជាមួយថៅកែនោះទៀតផង រហូតដល់មានការសង្ស័យថានាងមានស្នេហាភេទដូចគ្នាជាមួយម្ចាស់ក្រុមហ៊ុនកម្សាន្ដនោះ តែក្នុងបទសម្ភាសន៍កន្លងមកអ្នកនាងបានច្រានចោល។
តាមរយៈការកាន់ក្បាលមីក្រូឡើងច្រៀងសម្ដែងនៅតាមភោជនីយដ្ឋាននោះគេឃើញអ្នកនាងឡាយ លក្ខិណា នៅតែមានសាច់ឈាមស្រស់ថ្លាទ្រលុកទ្រន់មិនសមទៅតាមអាយុសោះបើទោះជាពេលនេះនាងមានវ័យជ្រេបន្ដិចទៅហើយក្ដី ។ទឹកមុខរបស់អ្នកនាងលក្ខិណា ក៍បញ្ជាក់ថានាងមានក្ដីសុខលើទឹកដីកាណាដា ក្រោយពីនាងបានផ្ញើរប្រាណជិត៥ឆ្នាំនេះដែរ ដែលខុសកាលពីនៅក្នុងស្រុកអំឡុងលក់ខោអាវនៅផ្សារអូឬស្សីជាច្រើនឆ្នាំនោះអ្នកនាងគ្មានពេលបានលេងខ្លួន និងបញ្ចេញសម្រស់ឬគល់ដើមទ្រូងទ្រលុកទ្រលន់ឲ្យឃើញដូចពេលនាងនៅកាណាដានោះទេ។តាមការបង្ហើបពីតារាដែលជិតដិតអ្នកនាងលក្ខិណា បានឲ្យដឹងថាអតីតតារាសម្ដែងរូបនេះមានបំណងចង់ទៅរស់នៅបរទេសនៅពេលដែលនាងមានវ័យជ្រេបន្ដិច ឥឡូវផែនការណ៍របស់នាងបានដូចបំណងមែន ហេតុនេះហើយនាងគ្មានគម្រោងវិលមកខ្មែរវិញដើម្បីថតសម្ដែងភាពយន្ដថែមទៀតឡើយ ។ប៉ុន្ដែការរស់នៅបរទេសដោយពន្យាពេលច្រើនឆ្នាំបែបនេះបានគេជឿរថាអ្នកនាងលក្ខិណា បើគ្មានអ្នកធានាច្បាស់លាស់ទេ ប្រាកដជាមិនអាចទៅរួចឡើយ ហើយអ្នកដែលមានសិទ្ធិឲ្យនាងចេញចូលកាណាដាតាមចិត្តបានបែបនេះអាចជាគូស្នេហ៍នាងដែលមានមុខជំនួញនៅទីនោះតែម្ដង។
សូមបញ្ជាក់ថាក្រៅពីអ្នកនាងឡាយ លក្ខិណា តារាដែលកំពុងរស់នៅកាណាដាជាមួយគូស្នេហ៍មានដូចជាអ្នកនាងសៀម ស្រីណុច ,ម៉ុក អានីត និងរស់ ម៉ូនីកា ជាដើម ខណៈដែលមាស សុខសោភា ដែលមានសា្វមីជាអាណិកជនខ្មែរកាណាដាដែរ ប្ដីនាងបានមករស់នៅខ្មែរតាមនាងដល់បច្ចុប្បន្ន។ប្រភពបានឲ្យដឹងថាអ្នកនាងលក្ខិណា មិនត្រឹមតែកាក់កបរឿងរកលុយបានច្រើននៅកាណាដា ព្រោះនាងចេញច្រៀងសម្ដែងជាញឹកញាប់ជាមួយតារាដែលទៅពីខ្មែរនោះទេ ប៉ុន្ដែយីអ៊ុនស្នេហ៍របស់នាងក៍មិនធម្មតាឡើយ ដោយសារតែមានបុរសមិនតិចនាក់ទេលង់ស្នេហ៍និងចង់ឃាត់នាងកុំឲ្យវិលវិញ។ដំណឹងនេះពិតជាធ្វើឲ្យតាតាឧកញ៉ាក្នុងស្រុកដែលចង់ធ្វើជាម្ចាស់ចិត្តលក្ខិណា បានត្រឹមខកចិត្ត ដោយសារតែមេម៉ាយរូបស្រស់នេះអត់មានដំណឹងនាងចង់យកស្វាមីថ្មីជាបុរសនៅក្នុងស្រុកឡើយ តែនាងចង់ដើរលើផ្លូវ”ជួញឆ្ងាយ ប្រសើរជាងជួញជិត” ទើបចេះតែបន្ដពន្យាពេលរស់នៅកាណាដាដោយលែងចង់វិលមកខ្មែរវិញបែបនេះ ៕