Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីឈ្លោះប្រពន្ធ បាញ់ខ្លួនឯងធ្លាយដោះ

 ប្តីឈ្លោះប្រពន្ធ បាញ់ខ្លួនឯងធ្លាយដោះ

ខេត្តព្រះវិហារ ៖ បុរសជាមន្ត្រីយោធាម្នាក់ មានជម្លោះក្នុងគ្រួសារ ស្រាប់តែបែកគំនិតប៉ងបញ្ចប់ជីវិតខ្លួនឯង ដោយបានទាញកាំភ្លើងអាកា ចេញពីឃ្លាំងក្នុងអង្គភាព មកបាញ់ខ្លួនឯង ១គ្រាប់ ចំដោះ បណ្តាលឱ្យធ្លាយ ទៅក្រោមស្លាបប្រចៀវ រងរបួសធ្ងន់ សំណាងល្អមិនប៉ះពាល់ដល់អាយុជិវិត ដោយសារត្រូវបានអ្នករួមការ ងារដឹកបញ្ជូនទៅសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំ ណុចបន្ទាយកងវរសេនាតូចលេខ៣៨៥ មានទីតាំងស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។បុរសដែលបាញ់សម្លាប់ខ្លួនឯង មានឈ្មោះហ៊ុយ បូ អាយុ៥៧ឆ្នាំ មុខរបរជាមន្ត្រីយោធា អត្តលេខ ០២២០៣៥ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក មុខងារជំនួយការភ័ស្តុភារបច្ចេកទេស បម្រើការងារនៅក្នុងអង្គភាពវរសេនា តូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ និងស្នាក់នៅអង្គភាព ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពល តូចអន្តរាគមន៍លេខ៨ រាយការណ៍ជូនលោកមេបញ្ជាការកងទ័ពជើងគោក និងលោកមេបញ្ជាការកងពលធំអន្ត រាគមន៍លេខ៣ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ អនុសេនីយ៍ឯក ហ៊ុយ បូ អត្តលេខ ០២២០៣៥ មុខងារជំនួយការភ័ស្តុភារបច្ចេកទេស វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ បានយកអាវុធប្រភេទ AK-47 បត់ចំហៀង លេខ៥៨៥៦៩៧ ចេញពីឃ្លាំង មក បាញ់ខ្លួនឯង ចំនួន១គ្រាប់ ចំដោះខាងឆ្វេង និងធ្លាយមកខាងក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ មូលហេតុប ណ្តាលមកពីមានវិបត្តិក្នុងគ្រួសារ (ជម្លោះក្នុងគ្រួសារ)។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានអង្គភាពប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ និងបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ៕

RELATED ARTICLES