កំពង់ឆ្នាំង ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល មូលដ្ឋានតាមចាប់ខ្លួនបាននៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី ២១ ខែមករាឆ្នាំ២០១៧ បន្ទាប់ពីធ្វើសកម្មភាព យកម្រាមដៃរុកប្រដាប់ភេទក្មេងស្រី បម្នាក់ដែលកំពុងដេកណ្តាលអោយរងរបួសដែលហេតុការណ៏ខាងលើនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៥និង៣០នាទីទាបភ្លឺថ្ងៃខែមករាឆ្នាំដដែល នៅស្រុកកំពង់លែង ។
ជនសង្ស័យខាងលើ មាន ឈ្មោះ លឹម ភ័ណ្ឌ អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្អូរលំ ឃុំកំពង់ហាវ ស្រុកកំពង់លែង ។ ឈ្មោះនេះបានទៅស្នាក់នៅធ្វើនេសាទនៅចំណុចកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថាៈ នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ ដែលដេកស្នាក់នៅធ្វើការនេសាទ នៅកន្លែងកើតហេតុ បានលួចចូលទៅកន្លែងដេករបស់ ក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ហើយបានធ្វើសកម្មភាពយកម្រាមដៃ ទៅរុកប្រដាប់ភេទក្មេងស្រីរងគ្រោះបណ្តាលអោយរងរបួស មានធ្លាក់ឈាម បន្ទាប់មក ជនសង្ស័យបានគេចខ្លួនបាត់ ។ លុះព្រឹកឡើងឪពុកម្តាយកុមារីរងគ្រោះ បានឃើញកូនមានសភាពស្លេកស្លាំង និងមានធ្លាក់ឈាមទៀតនោះ ក៍បានសាកសួរហើយបានដឹងថាៈឈ្មោះ លឹម ភ័ណ្ឌ ដែលមកដេកស្នាក់នៅជិតនោះជាអ្នកប្រព្រឹត្ត ទើបប្តឹងសមត្ថកិច្ចតាមចាប់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លឹម ភ័ណ្ឌ បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នោះមែន ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែង កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕សុក្រិត