Thursday, July 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីផឹកស្រវឹង ខឹងរត់ទៅផ្ទះមុន តាមវ៉ៃ ១ចបជីក បាក់កស្លាប់

ស៊ីផឹកស្រវឹង ខឹងរត់ទៅផ្ទះមុន តាមវ៉ៃ ១ចបជីក បាក់កស្លាប់

ខេត្តកែប ៖ បុរស ២នាក់ បានជួបជុំគ្នាផឹកស៊ី រហូតដល់ស្រវឹងជោក លុះក្រោយមកនិយាយគងពាក្យសម្តីគ្នា រហូតកើតជាជម្លោះហិង្សាប្រតាយប្រតប់គ្នា ត្រូវបានអ្នករួមវង់ផឹកស៊ី ជួយឃាត់បំបែកចេញពីគ្នា លុះភាគីម្ខាង ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែភាគីម្ខាងទៀត តាមវាយគូទំនាស់ ១ចបជីក បណ្តាលឱ្យបាក់កស្លាប់នៅនឹង កន្លែង ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីផឹកស្រវឹង តាមវាយសម្លាប់គូទំនាស់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

ជនដៃដល់ជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវុធ ម៉ៅ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិជ្រៃប្រឡាយ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ មានឈ្មោះឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រៃប្រឡាយ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយមិត្តភក្តិប៉ុន្មាន នាក់ទៀត  បានបបួលគ្នាផឹកស៊ីជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ។ លុះក្រោពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែជនរងគ្រោះ និងជនសង្ស័យ បាននិយាយគងពាក្យសម្តីគ្នា កើតជាជម្លោះតឹងសរសៃកដាក់គ្នា និង ឈានដល់ការប្រតាយប្រតប់គ្នាទៀតផង។ ឃើញបែបនេះ មិត្តភក្តិរួមវង់ផឹកស៊ី បាននាំគ្នាជួយឃាត់បំបែក អ្នកទាំងពីរចេញពីគ្នា។

ប្រភពដដែល បន្តថា បន្ទាប់មកជនរងគ្រោះបានទាញម៉ូតូជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែភាគីជនដៃដល់ មានកំហឹងមិនទាន់បាត់ ក៏កាន់ចបជីកតាមទៅវាយជនរងគ្រោះ ចំកញ្ចឹងក បណ្តាលឱ្យជនរងគ្រោះបាក់ក ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនដៃដល់ខាងលើ នាំយកមកសាក សួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES