Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រី៣នាក់ សម្ងំជក់ថ្នាំញៀន ជាប់ខ្នោះ

ស្រី៣នាក់ សម្ងំជក់ថ្នាំញៀន ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ នារីរូបស្រស់ ចំនួន៣នាក់ បានលង់ខ្លួនប្រើប្រាស់ថ្នាំញៀន ជាប្រចាំ លុះក្រោយពីទិញ ថ្នាំញៀនយកមកប្រើប្រាស់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនទាំង៣នាក់ នាំយកទៅចាត់ការ តាមច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនស្រីសម្ងំប្រើប្រាស់ថ្នាំញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៣ នាក់ (ស្រីទាំង៣) នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរិទ្ធ កាន់យ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ទី២-ឈ្មោះពៅ ស្រីនៀត ភេទស្រី អាយុ២៣ឆ្នាំ មានលំនៅ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់។ និងទី៣-ឈ្មោះ តឿន សុភី ភេទស្រី អាយុ២៦ឆ្នាំ មានលំនៅ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

រីឯវត្ថុតាងចាប់យក រួមមាន ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន២ថង់ ទម្ងន់ ០,៩៧ក្រាម សំបក ថង់ចំនួន៣ ទូរស័ព្ទដៃចំនួន៣គ្រឿង និងលោហធាតុពណ៌លឿង (ខ្សែដៃ ចំនួន១ខ្សែ ខ្សែក ចំនួន១ខ្សែ ចិញ្ចៀន ចំនួន៤វង់ ខ្សែជើង ចំនួន២ខ្សែ កងដៃ ចំនួន១)។

នារីសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES