បាត់ដំបង: យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ទោ សុង សុភ័ក្រ អធិការនគបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា: មានករណីបុរសម្នាក់ ល្បួងក្មេងស្រី មិនទាន់គ្រប់អាយុយកទៅរួមរក្ស ដែលជនសង្ស័យរូបនោះ មានប្រពន្ធ និងកូន០១ រួចហើយ ហើយនៅពេលលួងលោមនាង ឲ្យដេកនៅជាមួយខ្លួនបាន១យប់ ត្រូវឪពុកម្តាយនាងមកប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ហេតុការណ៍ខាងលើសមត្ថកិច្ចបានឃាត់ខនលួនជនឋង្ស័យដើម្បីសាកសួរនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃស្រុកភ្នំព្រឹក បន្ទាប់ពីសមត្តកិច្ច បានទទួលពាក្យបណ្តឹងពី ឈ្មោះ សំ សុភា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយក្មេងរងគ្រោះ បានប្តឹងពីឈ្មោះ ដេ វិុដ ហៅឆើត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ពីករណីរួមភេទជាមួយអនីតិជន ឈ្មោះ ស.រ.ស អាយុ១៤ឆ្នាំ ដែលត្រូវជាកូនស្រីរបស់គាត់ ។
របាហការណ៍បន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់ខនលួនជនសង្ស័យខាងលើមកសាកសួរ ជនសង្ស័យសារភាពថាខ្លួនពិតជាបានរួមភេទជាមួយគ្នាពិតប្រាកដមែន កាលពីយប់ថ្ងៃទី១៩.០១.២០១៧ កន្លងទៅខ្លួនបាននាំនាងទៅដេកនៅផ្ទះក្នុងចំការ នៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ដោយសារមានការយល់ព្រមពីនាងផងដែរ ។
ករណីនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ម៉ក់ វិច្ឆិកា