Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានបុកបុរសរើសអេតចាយ

ស្រីស្អាតបើកឡានបុកបុរសរើសអេតចាយ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើប Lamborghini ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅ បុកម៉ូតូសណ្តោងរ៉ឺម៉ករើសអេតចាយ ចំពីក្រោយពេញទំហឹង ធ្វើឱ្យប៉ើងទៅមុខក្រឡាប់ផ្ងារជើង បណ្តាល ឱ្យអ្នកបើករ៉ឺម៉ក រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

តាមប្រភពពីបុរសជាសន្តិសុខម្នាក់ ដែលយាមប្រចាំការនៅក្បែរកន្លែងកើតហេតុ និងបានឃើញហេតុការណ៍ ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយ គ្រឿង ធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីលិច មកកើត ខណៈមកដល់ចំណុចកើតហេតុ បុរសរងគ្រោះ បានឈប់រ៉ឺម៉ក ដើម្បីរើសសំបកកំប៉ុង ដបទឹកសុទ្ធ។ ស្រាប់តែរំពេចនោះ មាននារីម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Lamborghini ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BC-5555 មកពីក្រោយ ស្របគ្នា ក្នុងល្បឿនយ៉ាង លឿន ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង រួចក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ពេញទំហឹង ប៉ើងក្រឡាប់ផ្ទប់ ក្បែរសំយាបផ្ទះប្រជាពលរដ្ឋ ចំណែកបុរសជាអ្នករើសអេតចាយ បានរងរបួសធ្ងន់ ដេកដួលនៅនឹងកន្លែង  ហើយក៏មានម៉ូតូកង់បី ១គ្រឿង បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកនារីជាអ្នកបើករថយន្ត ទំនើប បានហៅអង្គរក្ស យករថយន្តមួយគ្រឿងទៀត មកដឹកចេញពីកន្លែងកើតហេតុទៅបាត់ ហើយក៏មានអង្គ រក្សដោះស្លាកលេខរថយន្តចេញ រួចបើករថយន្តបង្កហេតុគេចទៅតាមក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វាស់វែង យករ៉ឺម៉កជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ។ ចំណែកភាគីរថយន្ត ក៏បានទៅដោះស្រាយជាមួយជនរងគ្រោះ នៅឯមន្ទីរពេទ្យឯក ជនមួយកន្លែង ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES