Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម​បង្ក្រាបទីតាំងថតវីដេ …អូ….សិច ស្រី…ខ្មែរ ប្រុសបរទេស ចាប់ប្រុសស្រី៥០នាក់

​បង្ក្រាបទីតាំងថតវីដេ …អូ….សិច ស្រី…ខ្មែរ ប្រុសបរទេស ចាប់ប្រុសស្រី៥០នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការឆ្មក់ចូលខុនដូមួយកន្លែង ដើម្បី​បង្ក្រាបបទល្មើសថតវីដេអូសិច រឿងក្តៅសាច់ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី បីសាសន៍ (ខ្មែរ ចិន វៀតណាម​) សរុបប្រមាណជាង ៥០នាក់ បន្ទាប់ពីបែកធ្លាយវីដេអូសិច ដែលតួសម្តែងស្រី ជាជនជាតិខ្មែរ និងតួអង្គប្រុសជា​ជនបរទេស (ចិន និងវៀតណាម)។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុច​អគារខុនដូ វ៉ាវ ណាវ (WOW NOW) ជាន់ទី០៩ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់​បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន បានធ្វើការចុះឡោមព័ទ្ធអគារខុនដូ វ៉ាវ ណាវ (WOW NOW) មួយសន្ទុះ មុននឹងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួនជាង៥០នាក់ បញ្ចូលក្នុងរថយន្តសារ៉ែន បញ្ជូនទៅកាន់​នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ។

តាមការបង្ហើបប្រាប់ពីមន្ត្រីជំនាញ ឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយវីដេអូសិចខ្លី បែបក្តៅសាច់ រវាងនារីខ្មែរ និងជនបរទេស នៅលើបណ្តាញសង្គម។

ដោយឡែកយោងតាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងខាងលើ គឺមាននារី ចំនួន២នាក់ (សង្ស័យជានារីរងគ្រោះ) បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណី​ថតនិងផលិតរឿងបែបអាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគារកើតហេតុខាងលើ។

ក្រោយពីទទួលដំណឹងនេះភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល បាន​ដាក់កម្លាំងជាច្រើននាក់ ប្រដាប់ដោយឯកសណ្ឋាន អាវក្រោះ និងកាំភ្លើងគ្រប់ដៃ ចុះទៅឡោមព័ទ្ធអគារខាងលើ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធករណីថតនិងផលិតវីដេអូអាសអាភាស។

លោកទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ថា ការចុះបង្ក្រាបខុនដូ ដែលសង្ស័យផលិតរឿងអាសអាភាស កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុង​មូលដ្ឋានខណ្ឌបឹងកេងកង គឺជាការអនុវត្តទិសដៅ២ រួមគ្នា ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកទូច សុខៈ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុង​រង្វង់​អំពើជួញដូរមនុស្សផង។ ឯទិសដៅទាំង៦ ដែលដាក់ចេញដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុង​អាណត្តិទី៧ នេះ រួមមាន ១-បញ្ហាគ្រឿងញៀន។ ២-បញ្ហាចរាចរណ៍។ ៣-ករណីចោរកម្ម និងបទល្មើសព្រហ្ម​ទណ្ឌ​ផ្សេងៗ។ ៤-ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ប្រភេទ។ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង ៦-បញ្ហាតាម​ព្រំ​ដែនទាំងគោកនិងទឹក ជាប់ជាមួយប្រទេសជិតខាង៕

RELATED ARTICLES