Saturday, March 15, 2025
Homeព័ត៌មានជាតិមាន​​ជម្ងឺ​​សរសៃ​​ប្រសាទ រត់ទៅ​​ដេក​​លើ​​ផ្លូវ​​ដែក រថភ្លើង​​កិន​​ដាក់​​ដៃ ដាច់​​ជើង​​ស្លាប់

មាន​​ជម្ងឺ​​សរសៃ​​ប្រសាទ រត់ទៅ​​ដេក​​លើ​​ផ្លូវ​​ដែក រថភ្លើង​​កិន​​ដាក់​​ដៃ ដាច់​​ជើង​​ស្លាប់

ភ្នំពេញ ៖ បុរសសរសៃប្រសាទម្នាក់ រត់ចេញពីផ្ទះបាត់មួយយប់ ព្រឹកឡើងទើបប្រទះឃើញសាកសពគួរឲ្យសង្វេគ ដោយសារ ត្រូវបានរថភ្លើងកិនស្លាប់ដាច់ដៃដាច់ជើង បង្កឲ្យភ្ញក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវដែក ក្បែរភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ឡេង  កុសល អាយុ ៣៣ឆ្នាំ ជាមនុស្សវិកលចរឹក មានឪពុកឈ្មោះ ទេព ចន្ធី អាយុ៦៥ឆ្នាំ មុខរបរ កសិករ និងម្តាយឈ្មោះ ឡេង សាម៉ន អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ មានកូនចំនួន៤នាក់ ប្រុសទាំងអស់ ជនរងគ្រោះ ជាកូនទី២ ក្នុងគ្រួសារខាងលើ ។ បើតាមការអះអាងពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ មានជម្ងឺ្រចាំកាយ សរសៃប្រសាទអស់រយះពេល៨ឆ្នាំកន្លងមកហើយ ទោះជានាំកទៅព្យាបាល មប្ទីរពេទ្យរុស្សី គ្រូបុរាណខ្មែរ បានត្រឹមធូរស្រាល ហើយជម្ងឺរើធ្វើទុកដដែល រាល់ថ្ងៃ ឪពុកម្តាយ បងប្អូន ដើរមើលដើរគៀង ខ្លាចដើរបង្កបញ្ហា ទីបំផុតនៅវេលាម៉ោង៧យប់ថ្ងៃទី២២ ខែមករា ក្រោយពីហូបបាយរួច ដើរចេញបាត់ពីផ្ទះ មិនដឹងទៅណា នាំគ្នាតាមស្វែងរកក្នុងភូមិក៏មិនឃើញ បាត់អស់មួយយប់ រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមករា ទើបប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ លើផ្លូវដែក ក្នុងសភាពដាច់ដៃ ដាច់ជើង សន្និដ្ឋានទៅលើរថភ្លើងបើកកិន ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងអំឡុងរំលងអាធ្រាត្រ ចូលថ្ងៃទី២៣ ខែមករា មានរថយន្តភ្លើងមួយខ្សែ ដឹកសុីទែនប្រេង បើកក្នុងទិសដី បាត់ដំបង ចូលក្រុងភ្នំពេញ  ហើយស្របពេលដែលជនរងគ្រោះទៅដេកលើផ្លូវដែក ទើបដូចជាកំណល់រថភ្លើង ក៨នដាច់ដៃ ជើងស្លាប់លើផ្លូវដែក សង្វេគ យ៉ាងអាណិចអាធ័ម ។

ជនរងគ្រោះ ក្រោយកើតហេតុ មិនត្រូវបាន ក្រុមគ្រួសារ ប្តឹងសមត្ថកិច្ច អ្វីឡើយ សុំយកទៅធ្វើបុណ្យនៅវត្តអង្គបឹងចក សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ទៅតាមប្រពៃណី ៕

 

RELATED ARTICLES