Monday, November 18, 2024
Homeតារាខ្មែរហេតុអីសុខ សោម៉ាវត្តី ៖មិនហ៊ានធ្វើដូចនីរ័ត្ន ?

ហេតុអីសុខ សោម៉ាវត្តី ៖មិនហ៊ានធ្វើដូចនីរ័ត្ន ?

ភ្នំពេញ៖ក្នុងថ្ងៃតែមួយអ្នកមេម៉ាយសុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានគ្រឿង​អស្សសិ​យយស ថ្នាក់​មហាសេរីវឌ្ឍន៍ ដូចគ្នាកាលពីថ្ងៃទី១០ ខែតុលា ពីសម្ដេចតេជោហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីតារាសម្ដែងទាំង២ដួងបានថតបញ្ចប់​រឿង​”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី “។ប៉ុន្ដែភាពលេចធ្លោរបស់សុខ សោម៉ាវត្តី នៅលើ​បណ្ដា​ញ​សង្គមមិនដូចច័ន្ទនីរ័ត្ន នោះទេ ព្រោះវត្តី មិនបង្ហាញ​ពីគូស្នេហ៍សាទរនាងជា​សាធារ​ណៈ​​ដូចច័ន្ទ​នីរ័ត្ន នៅថ្ងៃរីករាយរបស់ខ្លួននោះឡើយទើបប្រ​ព័ន្ធផ្សព្វផ្សាយបាញ់​រ៉ាដា ដាក់​តែលើនីរ័ត្ន ជាងវត្តី ។យ៉ាងណាគេជឿរថាម្ចាស់ស្នេហ៍ថ្មីរបស់អ្នកមេម៉ាយកូន១រូប​នេះដែលគេ​សង្ស័​យថាជាថៅកែហាងថតរូបធំមួយនោះប្រាកដជាលើកទឹកចិត្ត​និងផ្ដល់កាដូឲ្យនាង​ជា​មិនខាន គ្រាន់តែពួកគេ​មិនចង់ឲ្យមហាជនបានឃើញជាសាធារណៈប៉ុណ្ណោះ  បើទោះជានៅ​លើ​ហ្វេសបុករបស់ថៅកែមិន​មាន​សកម្ម​ភាពថ្មីៗរវាងលោកជាមួយសោម៉ាវត្តី ទៀតក្ដី ។

សុខ សោម៉ាវត្តី បានបាត់បង់តំណែងជំទាវក្រោយនាងបានចែកផ្លូវគ្នាជាមួយលោក​ទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាមន្រ្ដីធំម្នាក់ ហើយនាងបានផាត់ចោលសំណើរស្នេហ៍ពី​បុរស​មានទ្រព្យ និងឧកញ៉ាមួយចំនួន​ដោយ​សាងស្នេហ៍ជាមួយប្រុសក្មេងលី វ៉ាហេទ អស់រយៈ​ពេល​៥​ឆ្នាំ ទើបចែកផ្លូវគ្នាកាលពីដើមឆ្នាំ២០២២ ហើយ​មេ​ម៉ាយ​រូបស្រស់នេះក៍មិនទុកយកបេះដូង​ឲ្យ​នៅទំនេរយូដែរ ពោលគឺភ្ជាប់ស្នេហ៍ជាមួយថៅកែហាងថត​រូបភ្លាម​ៗតែម្ដង បើទោះជាបុរស​នោះ​​បានដឹងរឿងរ៉ាវវត្តី និងសង្សារទើបប្រេះឆាគ្នា ក្ដី ។ប្រភពបានឲ្យដឹងថាការដែលសោម៉ាវត្តី និងថៅកែអត់ហ៊ានបញ្ចេញភាពផ្អែមល្ហែមដូចច័ន្ទនីរ័ត្ន នោះព្រោះតែវត្តី ចង់មើលចិត្តថៅកែ​ឲ្យ​ច្បាស់លាស់សិនជៀសវាងការខកចិត្តជាលើកទី៣ នាំឲ្យនាងកាន់តែ​ពិបាកប្រឈមរឿង​ស្នេ​ហា។ប៉ុន្ដែអ្វីដែលសោម៉ាវត្តី បានបង្ហាញឲ្យគ្រប់គ្នាឃើញច្បាស់នាពេលនេះគឺនាងមិនជ្រើស​ស្នេហ៍ជាប្រុស​ក្មេងដូចមុនទៀតឡើយ តែបេតី បុរសដែលមានអាយុច្រើនជាងខ្លួនវិញ​ម្ដង​ដែលរូបភាពបែបនេះនាំឲ្យ​អ្នកដែល​តែងតែគិតថានាងស្រលាញ់តែប្រុសក្មេង ប្រុសចាស់​មើល​មិន​ឃើញនោះបានស្ងប់ស្ងាត់ទៅវិញ។

គូររំលឹកថាសុខ សោម៉ាវត្តី ជាអតីតFreshie លេខ៣ កាលពីឆ្នាំ២០០៧ ដែលក្នុងឆ្នាំតែ​មួយ​នោះហ៊ិន ច័ន្ទនីរ័ត្ន គ្រងតំណែងលេខ១ ។រយៈពេល១៦ឆ្នាំមកហើយដែលវត្តី បានចាប់​អា​ជីពជាតារាសម្ដែងនិងវិវត្តន៍​ខ្លួនមកជាពិធី​កា​រិនីបាយ័នដល់បច្ចុប្បន្ន។ប៉ុន្មានឆ្នាំចុងក្រោយនេះសោ​ម៉ាវត្តី មិនសូវមិនសូវសម្រុកថតភាពយន្ដនោះទេ ពោល​គឺនាងបានផ្អាកមួយរយៈ​ដោយ​ហេតុផលថាកុំឲ្យគេសាំព្រោះនាងថតច្រើនពេក ទើបពង្រឹងតែអាជីពជាពិធី​ការិនី​ច្រើន​ជាង​សម្ដែង​មុនពេលដែលនាងបានថតជាតួធំរឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី “ ។អំឡុង​ពេល​ដែលធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ៩ឆ្នាំ មកនេះវត្តី ធ្លាប់បង្ហើបថានាងមានបុរសទាំងក្នុង​និង​ក្រៅ​ស្រុកតាមស្នេហ៍ ប៉ុន្ដែ​ចុងក្រោយនាងជ្រើសផ្លូវដដែលគឺសាងស្នេហ៍”ជួញជិត ប្រសើរជាង​ជួញឆ្ងាយ” និងថាគ្មានគម្រោងរៀបការ​ជា​លើកទី២ ឡើយ ព្រោះសម្អាងថានាងបានរៀបការ​ម្ដងរួចទៅហើយកាលពីឆ្នាំ២០១២ ហេតុនេះមង្គលការមិន​មែន​ជាអ្វីដែលចាំបាច់បំផុតក្នុង​ជីវិត​របស់នាងឡើយ។

ក្រៅពីសុខ សោម៉ាវត្តី តារាជ្រើសផ្លូវសាងស្នេហ៍លាក់លៀមនៅឆ្នាំ២០២៣ នេះមាន​ដូចជាសុខ ពិសី ,តន់ ច័ន្ទ​សីម៉ា ,រ៉េត ស៊ូហ្សាណា និងវី ឌីណែត ជាដើម ។សម្រាប់វត្តី នាង​នៅតែ​មានជម្រើសស្នេហ៍ច្រើនដដែល ព្រោះ​ទោះជានាងប៉ៈស្នេហ៍មិនដូចបំណង២ដងជាប់ៗ​គ្នាក្ដី ប៉ុន្ដែរក្សារបានទីផ្សារល្អក្នុងសិល្បៈ ជាមួយរូបរាងរាងស្អាត មិនឡើងទម្ងន់ ឬបែក​សាច់​ខ្លាំងឡើយ ។តាមព័តមានថាថៅកែហាងថតរូបដែលចូលខ្លួនទៅស្អំបេះដូងវត្តី នោះ​លោកក៍​ចង់បញ្ចេញស្នេហ៍ជាមួយពិធីការិនីជាចំហដូចគូស្នេហ៍របស់ច័ន្ទនីរ័ត្ន បានធ្វើដែរ ប៉ុន្ដែចុង​ក្រោយលោក​បានសម្របខ្លួនទៅតាមសោម៉ាវត្តី វិញគឺពន្យាពេលកៀកកើយគ្នាជាសារ​ធារ​ណៈ​​ហើយ​រង​ចាំដល់ច្បាស់លាស់​១០០% ជាមួយគ្នាហើយទើបវត្តី ប្រាកដជាលែងខ្លាចរឿង​ស្អិត​ល្មូតគ្នា​ដូចនីរ័ត្ន ដែរជាមិនខាន ៕

RELATED ARTICLES