Monday, November 18, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យរួច គេថានាងមាន​សំណាង

ហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យរួច គេថានាងមាន​សំណាង

ភ្នំពេញ ៖ តារាសម្ដែង និងជាពិធីការិនីស្រស់ស្អាតផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាផ្លូវការនៅព្រឹកថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០២៣ ជាមួយលោកឌី ពេជ្រ ក្មួយប្រុសសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ដោយមានការចូលរួមដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង យ៉ាងច្រើន ប្រកបដោយទឹក​មុខសប្បាយរីករាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំំ២០២៣ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រ​កាសថា ដើម្បីបញ្ចប់មាត់ចាបមាត់ព្រាប ពីរឿងឯកជនស្នេហារវាងក្មួយប្រុសរបស់សម្តេច ឈ្មោះឌី ពេជ្រ និងតារាសម្តែងស្រី ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតួឯកស្រី ក្នុងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទ​ពេញ​បូណ៌មី» នោះ សម្តេច ក្នុងឋាន:ជាឪពុកធំ (អ៊ំំប្រុស) សម្រេចចូលរួមរៀបចំផ្សំផ្គុំក្មួយប្រុស និងតារាស្រីហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ហើយនឹងរៀបការតាមប្រពៃណីខ្មែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣។

សម្តេចហ៊ុន សែន បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ថា «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញ​កូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឋាន:ជាឪពុកធំ កូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការ តាមប្រពៃណី។

ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជា​ថ្ងៃ​រៀបការ ដែលគ្រួសារទាំងសងខាងនិងសាមីខ្លួន បានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំ រៀបចំពេលវេលា​បែបនេះ។

ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបក​ស្រាយផ្សេងពីនេះទៀត​ឡើយ»។

ក្រោយហ៊ិន ច័ន្ទនីរ័ត្ន ក្លាយទៅជាគូដណ្ដឹងរបស់លោកឌី ពេជ្រ ជាក្មួយប្រុសសម្តេច​ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះនៅលើបណ្ដាញសង្គមក៍​មានការចែកចាយ(Share) និងចាត់ទុក​ច័ន្ទនីរ័ត្ន ថាជានារីមានសំណាង បានក្លាយទៅជាក្មួយ​ថ្លៃ​សម្ដេចតេជោ ហើយជីវិតនាងនឹងរុងរឿង​ដូចអតីតតារា​សម្ដែងស្រីតូច ចំណាន ,សិទ្ធី នីកា និងតារា​មួយ​ចំនួនទៀតជាមិនខាន ៕

RELATED ARTICLES