Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្អកស្រាស្រវឹង ចាប់រំលោភ ១ភ្លែត២ដង

បង្អកស្រាស្រវឹង ចាប់រំលោភ ១ភ្លែត២ដង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានល្បួងនាំនារីវ័យក្មេងម្នាក់ ផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែកបាត់ស្មារតី ក៏ដឹកយុវតីរងគ្រោះមកបន្ទប់ជួលរបស់ខ្លួន រួចធ្វើសកម្មភាពចាប់រំលោភ រហូតដល់បានសម្រេច ចំនួន១លើក លុះមួយសន្ទុះក្រោយ ជនសង្ស័យបានចាប់រំលោភយុវតីរងគ្រោះបានសម្រេច ជាលើកទី២ ។ ទីបំផុតនារីរងគ្រោះទម្លាយរឿងប្រាប់ម្តាយមីង ដាក់ពាក្យប្តឹង ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយក ទៅចាត់ការតាមច្បាប់។

ករណីបង្អកស្រា ចាប់រំលោភនារីវ័យក្មេងនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួន ជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះព្រីង ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុ ស្នាក់ នៅបន្ទប់ជួលគ្មានលេខ តាមផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកយុវតីរងគ្រោះ មានអាយុ១៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យ និងយុវតីរងគ្រោះ បាននាំគ្នាផឹកស្រាបៀរ ពេលនោះជនរង គ្រោះត្រូវបានជនសង្ស័យបង្អកស្រា រហូតដល់ស្រវឹង បាត់ស្មារតី។ បន្ទាប់មក ជនសង្ស័យបានបើកម៉ូតូដឹក យុវតីរងគ្រោះ មកបន្ទប់ជួលរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈលើ យុវតីរងគ្រោះ រហូតបានសម្រេច ចំនួន១លើក។

ប្រភពដដែល បន្តថា លុះព្រឹកឡើង ថ្ងៃដដែល ជនសង្ស័យចេញទៅក្រៅបាត់ ហើយពេលនោះ យុវតីរងគ្រោះ បានទាក់ទងទៅមិត្តភក្តិរបស់នាង ឱ្យមកទទួលត្រឡប់ទៅផ្ទះវិញ ដោយយុវតីរងគ្រោះ បាននៅចាំមិត្តភក្តិក្នុង បន្ទប់ជួលជនសង្ស័យ។ រហូតដល់ម៉ោង ២និង៣០នាទី រសៀល ថ្ងៃដដែល ជនសង្ស័យត្រឡប់មកបន្ទប់ជួលវិញ ក៏ចាប់រំលោភយុវតីរងគ្រោះ បានសម្រេចជាលើកទី២។

ក្រោយពេលត្រឡប់ទៅដល់ផ្ទះវិញ យុវតីរងគ្រោះ បានយករឿងខាងលើប្រាប់ម្តាយមីង ទើបម្តាយមីងនាំទៅ ពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

រហូតដល់ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់បណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋ បាលសង្កាត់និរោធ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់មក នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានចុះធ្វើការស្រាវ ជ្រាវ និងឈានដល់ការឃាត់ខ្លួនសង្ស័យខាងលើបាន នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យរួចបញ្ជូនទៅធ្វើ ការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលយុវតី រងគ្រោះប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES