Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតជិះម៉ូតូ ចោរឆក់កាបូប អស់ទូរស័ព្ទ១ គ្រឿង

ស្រីស្អាតជិះម៉ូតូ ចោរឆក់កាបូប អស់ទូរស័ព្ទ១ គ្រឿង

ភ្នំពេញ ៖ នារីរូបស្រស់ ២នាក់ ជិះម៉ូតូដឹកគ្នាធ្វើដំណើរតាមដងផ្លូវសុខៗ ស្រាប់ត្រូវជនសង្ស័យមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុច មុខវត្តអង្គត្រកៀត តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះអុន សារ៉ុម ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកនាងមានគ្នា ២នាក់ ជិះម៉ូតូម៉ាកហុងដា ស្កុបពី ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ៣នាក់ ជិះម៉ូតូ ២គ្រឿង មិនចាំស្លាកលេខ មកពីក្រោយ បានធ្វើសកម្មភាពឆក់ កាបូបរបស់នាង ដែលអង្គុយខាងក្រោយ បានសម្រេច ភ្លាមនោះនាងបានស្រែកចោរ!ៗ និងដេញតាមពីក្រោយ ដែរ តែដេញមិនទាន់ ទើបជនសង្ស័យគេចខ្លួនបាត់ទៅ។

នារីរងគ្រោះ បានបញ្ជាក់ថា សម្ភារៈដែលបាត់បង់ក្នុងកាបូបនោះ មានតែទូរស័ព្ទ ម៉ាក iPhone 13Pro Max ១គ្រឿង តែប៉ុណ្ណោះ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថ កិច្ចជួយអន្តរាគមន៍៕

RELATED ARTICLES