ភ្នំពេញៈ ស្ថានប័ន INTERNATIONAL IDEA បានផ្សព្វផ្សាយរបាយការណ៍ស្តីពី ស្ថានភាពប្រជាធិបតេយ្យសាកល ប្រចាំឆ្នាំ2023 ។ កម្ពុជា ក៏ជាប្រទេសមួយ នៅក្នុងការវាយតម្លៃនោះដែរ ដោយទទួលបានចំណាត់ថ្នាក់143 ក្នុងចំណោម157ប្រទេស ។
របាយការណ៍ស្តីពី ស្ថានភាពប្រជាធិបតេយ្យសាកល ប្រចាំឆ្នាំ២០២៣ បានវាស់វែងស្ថានភាពប្រជាធិបតេយ្យ នៅក្នុងប្រទេសចំនួន 157 ដោយផ្តោតលើសូចនាករ៤ គឺ៖ ១. ភាពជាតំណាង (representation), ២. សិទ្ធិ (rights), ៣. នីតិរដ្ឋ (rule of law) និង៤. ការចូលរួម (participation) ។
យោងតាមរបាយការណ៍ខាងលើនេះ ប្រទេសកម្ពុជា បានពិន្ទុ៖
១. ភាពជាតំណាង (representation) = 0.29 /1
២. សិទ្ធិ (rights) = 0.27 /1
៣. នីតិរដ្ឋ (rule of law) = 0.22 /1
៤. ការចូលរួម (participation)= 0.27 /1 ។
ជារួម ប្រទេសកម្ពុជា ទទួលបានពិន្ទុ 0.288/1 ដោយជាប់ចំណាត់ថ្នាក់ 143/157 ។
ចំណាត់ថ្នាក់នេះ បានបង្ហាញថា ស្ថានភាពនៃភាពជាតំណាងនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ៕