Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធស្លាប់ ប្តីនឹកពេក ផឹកថ្នាំពុល

ប្រពន្ធស្លាប់ ប្តីនឹកពេក ផឹកថ្នាំពុល

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ទើបនឹងប្រពន្ធស្លាប់ចោលថ្មីៗ ស្រាប់តែកើតមានវិបត្តិផ្លូវចិត្ត នឹកអាល័យប្រពន្ធខ្លាំង ពេក រហូតដល់បែកគំនិតយកថ្នាំពុល យកមកផឹក បណ្តាលឱ្យពុលក្អួតចង្អោរ សន្លប់បាត់មាត់ឈឹង និងត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអូរប្រើស សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

បុរសដែលប៉ុនប៉ងធ្វើអត្តឃាត មានឈ្មោះហឿន ស៊ាងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ នៅចំណុច ឡូ៥ ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសរងគ្រោះខាងលើ ទើបនឹងត្រូវប្រពន្ធស្លាប់ចោល កាលពីពេលថ្មីៗនេះ ហើយតាំងពីប្រពន្ធស្លាប់បាត់ទៅ បុរសជាប្តី ហាក់មានអារម្មណ៍ខូចចិត្តខ្លាំង រហូតមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាប់តែបុរសខាងលើ បានយកថ្នាំបាញ់ស្មៅ ប្រភេទថ្នាំទឹកខៀវ យកមកផឹក អស់ចំនួន៣គំរបប៊ីដុង បណ្តាលឱ្យពុលក្អួតចង្អោរយ៉ាងខ្លាំង។ បន្ទាប់មក ជនរងគ្រោះបានស្រែក ឱ្យគេជួយដឹកបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យខេត្តប៉ៃលិន។

តាមប្រភពពីលោកមេភូមិ បានឱ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ហើយក្រុមគ្រូពេទ្យពិនិត្យរួច បានប្រាប់ថា អាការៈរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងររួចក៏ ចាត់បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

RELATED ARTICLES