Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសុំជល់កែវ គេវ៉ៃកញ្ចក់ឡានខ្ទេច

សុំជល់កែវ គេវ៉ៃកញ្ចក់ឡានខ្ទេច

ភ្នំពេញ ៖ បុរស ២នាក់បងប្អូន បាននាំគ្នាចូលផឹកស៊ី នៅកន្លែងលក់ទឹកត្នោតជូរ ១កន្លែង លុះក្រោយមក បានដើរទៅសុំជល់កែវ  សុំស្គាល់អ្នកផឹកនៅក្បែរនោះ ស្រាប់តែត្រូវបានក្រុមជនបង្កហេតុ យកម៉ាឡេត ព្រួតវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ ២នាក់បងប្អូន បែកខ្ទេចអស់មួយផ្ទាំង រួចនាំគ្នារត់គេចបាត់អស់។ករណីនេះ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកន្លែងលក់ ទឹកត្នោតជូរ មួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បើករថយន្ត ១គ្រឿង ម៉ាកហាយ ឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2624 ចូលមកផឹកស៊ីនៅក្នុងហាងលក់ទឹកត្នោតជូរខាង លើ លុះក្រោយពីផឹកបានបន្តិច ស្រាប់តែមានជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ ដែលជាអ្នកផឹក ស៊ីវង់ក្បែរ គ្នា បាននាំគ្នាយកដែកម៉ាឡេត មកវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ២នាក់បងប្អូន បណ្តាលឱ្យបែកខ្ទេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗតែម្តង។

តាមសម្តីជនរងគ្រោះទាំង២នាក់បងប្អូន ដែលជាម្ចាស់រថយន្ត បានឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានចូល មកផឹកស៊ី នៅកន្លែងកើតហេតុ រួចបានដើរទៅជល់កែវ សុំស្គាល់ជាមួយនឹងក្រុមជនបង្កហេតុ ដែលផឹកស៊ីវង់ ក្បែរគ្នា ស្រាប់តែបន្តិចក្រោយមក គាត់មិនដឹងថាមានរឿងអ្វីដែរ បែរជាក្រុមជនបង្កហេតុ បានវាយកញ្ចក់ ឡានគាត់បែកខ្ទេច រួចរត់គេចអស់។

ជនរងគ្រោះ បន្តថា ខណៈជនបង្កហេតុនាំគ្នាវាយរថយន្តរបស់គាត់នោះ គឺកន្លែងផឹកស៊ីរបស់បក្ខពួកជន បង្កហេតុ នៅមិនទាន់ចេញលុយនៅឡើយ តែពេលនោះមាននារីម្នាក់បានចេញលុយជំនួស ហើយក៏នាំ គ្នាចេញជាបន្តបន្ទាប់គ្នាទៅ។ គ្រានោះ ពួកគាត់បានសួរទៅថៅកែលក់ទឹកត្នោតជូរ ហើយថៅកែក៏បានប្រាប់ថា ជនបង្កហេតុ និងបក្ខពួក ធ្លាប់មកផឹកស៊ីជាច្រើនដងមកហើយ។

តាមប្រភពពីថៅកែលក់ទឹកត្នោតជូរ បានឱ្យដឹងថា មុនពេលភាគីបង្កហេតុវាយកញ្ចក់រថយន្ត គឺជនរង គ្រោះ បាននាំគ្នាមកផឹកស៊ី ហើយដើរទៅជល់កែវអ្នកផឹកក្បែរនោះ ដោយមានស្រី និងមានប្រុស ហើយក៏មិនដឹងថា តើបក្ខពួកជនបង្កហេតុ ខឹងរឿងអ្វីនោះទេ  ទើបនាំគ្នាមកវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះតែម្តង។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើការសាកសួរ និងប្រាប់ឱ្យជនរង គ្រោះទៅដាក់ ពាក្យបណ្តឹង ដើម្បីធ្វើការស្រាវជ្រាវរកក្រុមជនបង្កហេតុ នាំយកមកដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES