Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះក្មេងស្ទាវ អូសដាវតាមផ្លូវ

 វ៉ៃខ្នោះក្មេងស្ទាវ អូសដាវតាមផ្លូវ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្មោង ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជិះម៉ូតូដឹកគ្នា រួចអួតសម្ញែងដាវ ១ដើម អូសកាត់ថ្នល់។ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ភូមិត្រពាំងឈូក ឃុំស្មោង ស្រុកទ្រាំង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះបេក សឿ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង (ជាអ្នកកាន់ដាវ)។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ភុង ភេទប្រុស រស់នៅភូមិតាបួរ ឃុំពេជសា ស្រុកកោះអណ្តែត ជាមុខសញ្ញាជួញដូរថ្នាំញៀន និងជាអ្នក បើកម៉ូតូ (កំពុងរត់គេចខ្លួន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើ គឺសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាការពារភូមិថា បានឃើញជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកឌូក ដោយឃើញមានកាន់ដាវ សាមូរ៉ៃ អូសកាត់ផ្លូវ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានចេញបង្ក្រាប រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យខាងលើបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

 ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ដាវសាមូរ៉ៃ ១ដើម ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្មោង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES