Monday, May 20, 2024
Homeនយោបាយតំណែកប្រធានក្រុមមតិភាគតិច​លោក កឹម សុខា រដ្ឋសភា សម្រេច​ប្រជុំលុប​ចោល

តំណែកប្រធានក្រុមមតិភាគតិច​លោក កឹម សុខា រដ្ឋសភា សម្រេច​ប្រជុំលុប​ចោល

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃលយ៍នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៧ បានបើកកិច្ចប្រជុំពិនិត្យនិងសម្រេចឱ្យ មានការធ្វើវិសោធនកម្ម ប្រការ៤៨ថ្មី (បី) នៃ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលនូវ តំណែង ទើបតែបានប្រកាសទទួលស្គាល់លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ឋានៈស្មើនាយករដ្ឋមន្ត្រី ជំនួសលោកសម រង្ស៊ី មិនដល់១ខែផង ហើយរដ្ឋសភានឹងបើក សម័យប្រជុំវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មខាងលើនេះ នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ កាល ពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បានបើកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភាអង្គប្រជុំ បានធ្វើការពិភាក្សានិងអនុម័តលើរបៀបវារៈ តែមួយ ដោយអនុម័តប្រគល់សេចក្តីស្នើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី (បី) នៃបទ- បញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃចន្ទ ទី ២៣ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកឈាង វុន បានបញ្ជាក់ក្រោយ បញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ រដ្ឋសភា នៅថ្ងៃនោះថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃ រដ្ឋសភា បានសម្រេចដាក់បញ្ចូលរបៀបវារៈ ស្តី ពីការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី (បី) នៃបទបញ្ជា ផ្ទៃក្នុងរដ្ឋសភា ទៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ការសម្រេចធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា លើប្រការ៤៨ថ្មី (បី) នេះ គឺដោយសារ តែប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា មិនមានភាពស្មោះត្រង់ក្នុងការប្រើប្រាស់ តួនាទីខ្លួនក្នុងរដ្ឋសភា។ ពោលគឺគណបក្សសង្គ្រោះជាតិ ចេះតែបង្ខំឱ្យគណបក្សប្រជាជនកម្ពុជា ដោះលែងអ្នកទោស តាមការចរចានៃការប្រើ ឋានៈស្មើនាយករដ្ឋមន្ត្រី។

ព័ត៌មានលម្អិតសូមអានកាសែតនគរធំ

 

RELATED ARTICLES