Monday, November 18, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖លេងខ្លួនជាងក្រមុំ ,តើអាចរក្សារ​ទីផ្សារបានទេ ?

ទេព បូព្រឹក្ស ៖លេងខ្លួនជាងក្រមុំ ,តើអាចរក្សារ​ទីផ្សារបានទេ ?

ភ្នំពេញ៖ការវិលរកឆាកតន្រ្ដីសារជាថ្មីជាង២ខែនេះនាងទេព បូព្រឹក្ស ហៅស្រីនិច្ច មានការតុប​តែងខ្លួនប្លែកៗ​ដែលតារាផ្សេងៗទៀត ពិបាកធ្វើតាមនាងទាំងឈុតសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការ ។ប៉ុន្ដែនេះជាការធ្វើតេស្ដ ឬស្ទាបសង់ទៅលើការគាំទ្ររបស់នាងថាសន្ទុះ​នាង​នៅ​​តែ​ដូចមុនមានកូន​ឬ អត់ ?យ៉ាង​ណាការដែលបូព្រឹក្ស ត្រូវបានក្រុមហ៊ុនមួយ​ជ្រើស​នាង​​ធ្វើជាBA ហើយមានទាំងផលិតផលខ្លះហៅ​នាងទៅ​បង្ហាញ​ម៉ូដ​នៅបរទេសនោះបញ្ជាក់ថា​ស្រីនិច្ច នៅតែមានទីផ្សារសិល្បៈ បើទោះជាតារាភាគច្រើនឲ្យតែមានស្វាមី និងកូនហើយពួក​គេ​ពិបាកទប់លំនឹងក្ដី ។អ្វីដែលបូព្រឹក្ស ចង់ធ្វើឲ្យ​Fan របស់នាងភ្ញាក់ផ្អើលថែមទៀត ក្រៅពីការ​ស្លៀកពាក់នោះគឺនាងត្រៀមថតMV បទ”ទេវរាជ “ផងដែរ ប៉ុន្ដែមិនដឹងថាចេញមកម្ដង​នេះ​ខ្លាំង​​ជាងនៅក្រមុំ ឬពិបាកទៅរួចគេនោះទេ។

ទេព បូព្រឹក្ស បានវិលរកឆាកតន្ដ្រីជាថ្មីកាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកច្រៀងរាំ​ជាង​១០ខែ​ដើម្បី​សម្រាល​កូន។អតីតតារាហង្សមាសម្នាក់នេះបានប្រាប់មុននេះ​ថានាងត្រូវការ​សម្រក​គីឡូថែមទៀត ខណៈដែល​ស្វាមី​នាង​លោកងួន ចាន់ដេវីត បានគាំទ្រនិងលើកទឹកចិត្ត​ភរិយាលោកពេញទំហ៊ឹងដូចជាពួកគេចេញច្រៀង​សម្ដែង​លើឆាកតន្រ្ដីជាមួយគ្នាកាន់តែច្រើនជាងមុនដើម្បីឲ្យស្រីនិច្ច ទទួលបានការចាប់អារម្មណ៍ម្ដងទៀត ព្រោះដេវីត នៅតែល្បីលំដាប់​ជូរមុខក្នុងវិស័យរ៉េបនៅឡើយ ហេតុនេះ”សំណាបយោងដី ស្រ្ដីយោងប្រុស” ។ប៉ុន្ដែគ្មានដំ​ណឹង​​ថាបូព្រឹក្ស នឹងចេញបទចម្រៀងសម្រុកនោះទេ ពោលភាគច្រើនគេនៅតែចាប់អារម្មណ៍​លើការ​ស្លៀក​ពាក់និងលេងក្បាច់រាំរបស់នាងច្រើនជាងសម្លេង។

 ទេព បូព្រឹក្ស ស្ថិតក្នុងចំណោមតារាដែលលេងក្បាច់រាំសាហាវមានដូចជានាងយូរី និងលាង សុផាឡែន ជាដើម​។ក្រោយសម្រាលកូនបាន១០ខែនេះស្រីនិច្ច មិនបន្ធូដៃនោះទេ ក្នុងការលេងក្បាច់រាំ ហើយនាងនិងគូស្នេហ៍ចិត្ត​ដូច​គ្នា ពោលគឺចំណាយលុយរាប់​ម៉ឺនដុល្លារ​ក្នុង១ឆ្នាំៗ ក្នុងការទិញអ៊ឺវ៉ាន់ ម៉ាកប្រេន ប្រេន ពីបរទស ខណៈដែល​ដំណឹងថាតើពេលណា​ពួកគេដឹកដៃគ្នារៀបការនោះនៅតែស្ងាត់ឈឹង ជាបន្ដទៅ​ទៀត បន្ទាប់ពីគូស្នេហ៍​តារា១គូ​នេះ​ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ហើយក៍លែង​មាន​​ដំណឹង​រៀប​អាពាហ៍ ពិពាហ៍ រហូតមកដល់បច្ចុប្បន្ន។

ក្រៅពីទេព បូព្រឹក្ស តារាដែលជ្រើសគូស្នេហ៍ធ្វើជាដៃគូសម្ដែងតែម្ដងមានដូចជាអ្នក​នាងខាត់ សុឃីម ,ប៉ាច គីមមួយ ,ពេជ្រ សោភា និងម៉ានីកា ជាដើម ស្របពេលដែលស្រីនិច្ច មិនអាចខ្វះដេវីត បានទេព្រោះស្វាមី​នាងនេះហើយអាចកំណត់ពី​អាជីពចម្រៀង​របស់​នាង​បានដោយសារតែលោកធ្វើទាំងភ្លេង និងប៉ារូលច្រៀង​ឲ្យនាង។តែការចេញបទចម្រៀងបាន​តិចតួច​នៅលើទីផ្សារនោះក៍ជាកត្ដាដ៍ធំមួយ ពិបាកឲ្យនាងទប់​ទល់ជា​មួយតារាបច្ចុប្បន្ន​ដែល​មានកាន់តែច្រើន ការគាំទ្របែកខ្ញែកនោះដែរ។ប៉ុន្ដែបើស្រីនិច្ច នៅតែរក្សារតំណែង​ជាតារាស្រី​ផ្នែក​យុវវ័យដែលខ្លាំងខាងរាំ និងលេងខ្លួនបានដូចមុនសម្រាលកូនតាមរយៈការចេញមុខ​តាម​Concerts ច្រើនចាប់ពីខែ១១ ឆ្នាំ២០២៣ ដល់ខែ៤  ឆ្នាំ២០២៤ នោះច្បាស់ណាស់ថានាងជា​តារា​ជើង​​ខ្លាំងម្នាក់​ដំបូងគេហើយដែលក្រោយមានប្ដីនិងកូនតែមានទីផ្សារ​ចម្រៀងមិន​ប្រែប្រួល​នោះ​។

 តាមតារាជិតដិតទេព បូព្រឹក្ស បង្ហើបថាតារាពូកែលេងខ្លួនប្លែកៗនេះមានគម្រោង​យក​កូនថែមទៀត នាពេល​ខាងមុខនេះ មិនចង់រៀបការត្រឹមមានកូនប្រុស១នោះឡើយ ។ប៉ុន្ដែ​រឿងរ៉ាវ​នេះស្រីនិច្ច  ធ្លាប់និយាយថានាង​មិនអាចប្រាប់ពីគម្រោងរៀបការថា​ធ្វើនៅពេលណា​បាន​ឡើយ ព្រោះរឿងវ៉ាវខ្លះនាងអាចនិយាយបាន ខ្លះទៀត មិនអាចប្រាប់បាន​។នាងថា​ក្រោយ​ចាប់​ដៃដេវីត បានជាង៧ឆ្នាំ និងទទួលបានកូន១ ដេវីត កាន់តែថ្នាក់ថ្នមនាង​ខ្លាំង និងប្លែក រហូតដល់ពេល​ខ្លះនាងឆ្ងល់ខ្លួនឯងទៀតផង។ចំណែកFan របស់បូព្រឹក្ស ភាគច្រើន​សង្ស័យថា​នាងនិងដេវីត បានចុះអេតាស៊ីវិលរួចហើយទើបបានជាពួកគេសម្រេចចិត្ត​យកកូន​មុនរៀបការបែបនេះ គឺ​ដោយ​សារតែអ្នកទាំងពីរយល់ចិត្តគ្នាច្បាស់ ហើយតាមរយៈ​ការមាន​ចិត្តដូចគ្នាទាំងការ​ស្លៀក​ពាក់ និងច្រៀងរាំនោះគេ​ជឿរថាគូស្នេហ៍តារារ៉េប១គូនេះនឹងរក្សារ​ចំណងស្នេហាបាន​យូអង្វែង​ជាមិនខាន ៕

RELATED ARTICLES