Monday, November 18, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ឡង់សេ ថៅកែមុនរៀបការ

អ៊ីវ៉ា ៖ឡង់សេ ថៅកែមុនរៀបការ

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានលេង១ក្បាច់ទៀតតាមរយៈការនាំសង្សាររបស់នាងលោកលី សេងហួរ ថៅកែក្លឹបបាល់ទាត់សៀមរាបយូណាយធីត ថតMV បទ” ម្ដេចយកប្រពន្ធ ចោលអូន?” ដែលពួកគេ​សម្ដែងស៊ីចង្វាក់គ្នាបានយ៉ាងល្អ  ព្រោះជាដៃគូយល់ចិត្ត ទាំងក្នុងនិងក្រៅឆាក។នេះជាសញ្ញាថ្មីមួយទៀតបង្ហាញថាស្រីនាថ និងលោកសេងហួរ ស្រ​លាញ់សិល្បៈដូចគ្នា ហើយទីបំផុតអ៊ីវ៉ា ជ្រើស​គូស្នេហ៍ជាបុរសម្នាក់ដែលយល់ច្បាស់ពីអាជីពសិ​ល្បៈរបស់នាងនោះគឺជាម្ចាស់ក្លឹបបាល់ទាត់វ័យក្មេង​នេះបានដូចបំណងហើយ។យ៉ាងណាអ៊ីវ៉ា ដែលបែកធ្លាយរឿងស្នេហាដូចគ្នាទៅនិងស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន នៅឆ្នាំ២០២៣ នេះមិនទាន់កំណត់ពីពេលវេលាដឹកដៃគូស្នេហ៍ចូលរោងការជាក់លាក់នោះទេ គឺឭតែល្ហិចល្ហៀង​ថាអាចនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខ  ប៉ុន្ដែច័ន្ទនីរ័ត្ន វិញនឹងលាភាពនៅលីវនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខនេះហើយ។

 ប្រភពបានឲ្យដឹងថាអ៊ីវ៉ា មិនហ៊ានខ្ទាស់គំនិតគូស្នេហ៍ដែលចង់ដឹកដៃនាងចូលរោង​ការនៅក្នុងពេល​ឆាប់ៗនេះ​ទេ ព្រោះថាបើធ្វើដូចនោះច្បាស់ជានាងហាក់ដូចជាប្រឆាំងឬជំទាស់ទៅនិងបំណងរបស់ឪពុកនាងលោកអ៊ូ វ៉ាវ ដែរ ហេតុនេះហើយនាងអាចប្រថុយចូលរោងការទៅតាមចិត្តរបស់សង្សារក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ។ប្រសិនបើស្រីនាថ ហ៊ាន​ក្រាបផ្ទឹមជាមួយលោកសេងហួរ ជាសាធារណៈមែន ច្បាស់ជាលោកវ៉ាវ រីករាយចិត្ត​គ្មាន​អ្វី​ប្រៀបផ្ទឹមបានទេ ព្រោះបំណងលោកចង់បានតៃកុងឡានមកបើករថយន្ដឲ្យកូនស្រីទៅច្រៀង​សម្ដែង​គ្រប់ខេត្តក្រុងជំនួសលោកនោះលែងជាកង្វល់ និងរឿងសំខាន់មួយទៀតលោកចង់បានចៅពក៍កាន់​ជិតបាន​សម្រេចផងដែរ។

អ៊ីវ៉ា សាងស្នេហ៍ដោយលាក់លៀមជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀម​រាបយូណាយធីត អស់​រយៈពេល៧ឆ្នាំ គឺទើបតែនៅខែឧសភា ឆ្នាំ២០២៣ ទើបចំណងស្នេហានាងជាមួយថៅកែទប់លែង​ជាប់​តទៅ​ទៀត ព្រោះតែលោកហួរ មានចេតនា ចង់ឲ្យគ្រប់គ្នាបានដឹងថាលោកជាសង្សារស្រីនាថ ហើយលោកអត់​ត្រូវការជីវិតស្នេហាលាក់មុខលាក់ក្រោយតទៅទៀតឡើយ ។ប្រភពបានឲ្យដឹងថាស្រីនាថ និងលោកសេងហួរ បានភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការទៅហើយមុនពេលពួកគេហ៊ានកៀកកើយគ្នាដោយបើកចំហ ដែលចំណង​ស្នេហ៍មួយនេះត្រូវបានគូស្នេហ៍ទាំងសងខាងគាំទ្រ។ទោះជាយ៉ាងណាអ្នកយកព័តមានយើងធ្លាប់ទូរស័ព្ទទៅអ៊ីវ៉ា ដើម្បីសាកសួររឿងនាងភ្ជាប់ពាក្យជាមួយគូស្នេហ៍ និងគម្រោងរៀបការ តែដាក់សំណួរមិនទាន់ចប់​ផងនាង​ចុច​ផ្ដាច់ទូរស័ព្ទទៅហើយ ហាក់ដូចជាខ្លាចបែកការណ៍រឿង​នោះទៅវិញ។ប៉ុន្ដែប្រភពពីតារាស្និតអ៊ីវ៉ា នៅសាន់ដេ​បង្ហើបថាស្រីនាថ និងលោកហួរ ពេល​​នេះដូចគ្រួសារតែមួយទៅហើយ ព្រោះអ្នកទាំងពីរចេញចូល​ផ្ទះទាំង​សងខាងបានតាមចិត្តចង់ក្រោយពីពួកគេក្លាយទៅជាគូដណ្ដឹងគ្នា ។

 អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺឆ្នាំ២០២៣ នេះតែម្ដងដោយ​សារតែនាងយល់ថាមនុស្សស្រីវ័យនេះមិនចាស់ពេក ឬក្មេងពេកនោះទេ គឺម៉ាល្មមមានគ្រួសារ។ប៉ុន្ដែតាមព័តមានថាមូលហេតុដែលនាងពន្យាពេលរៀបការអស់៧ឆ្នាំ កន្លងមកព្រោះតែនាងរារែកចិត្តខ្លាច​មានស្វាមីទៅពិបាកទប់លំនឹងក្នុងអាជីពចម្រៀង ខណៈដែលលោកវ៉ាវ ចង់ឲ្យនាងរៀបការប្ដីតាំងពីឆ្នាំ២០២០ ម្លេះ ។ប្រភពបានឲ្យដឹងថាមូលហេតុដែលស្រីនាថ ជ្រើសរើសយកលោកសេងហួរ ជាគូស្នេហ៍ដោយសារ​តែថៅកែក្លឹបបាល់ទាត់រូបនេះមិនចេះប្រចណ្ឌហួងហែងដូចបុរសមួយចំនួនដែលធ្លាប់ស្នេហ៍នាងពីមុនឡើយ ។ចំណែកទស្សនិកជនមើលឃើញថាគូស្នេហ៍អ៊ីវ៉ា ក៍ជាបុរសមានទ្រព្យស្ដុកមិនធម្មតា ព្រោះជាកូនអ្នកជំ​នួញ​ល្បីឈ្មោះម្នាក់នៅសៀមរាប ហើយក្លាយទៅជាម្ចាស់ក្លឹបបាល់ទាត់ទាំងវ័យក្មេង ហេតុនេះបើស្រីនាថ មិនOK តើនាងរងចាំមើលបុរសណាផ្សេងដែលមានទ្រព្យជាងនេះទៅ ?

 អ៊ីវ៉ា នឹងត្រូវបានគូស្នេហ៍បើកដៃឲ្យនាងលេងសិល្បៈតទៅទៀតដូចសុគន្ធ និសា ដែរនៅពេលនាងរៀបការរួច។នេះបើតាមអ្នកដឹកនាំសម្ដែងម្នាក់នៅសាន់ដេបង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។តែប្រភពនោះថាលោកហួរ មានមុខជំនួញច្រើនក្នុងដៃហេតុនេះក្រោយស្រីនាថ ក្លាយទៅជាភរិយាថៅកែរូបនេះពេញច្បាប់នាងអាច​នឹងកាត់​បន្ថយអាជីពចម្រៀងហើយងាកទៅបន្ថែមការរកស៊ីជាមិនខាន ៕

RELATED ARTICLES