Monday, November 18, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ចេញសារចាក់ដោត ឆ្លើយតបទៅ​ចាន់ កែវនិមល

គង់ សុជាតិ ៖ចេញសារចាក់ដោត ឆ្លើយតបទៅ​ចាន់ កែវនិមល

ភ្នំពេញ៖មិនមែនជារឿងចៃដន្យឡើយដែលថ្មីៗនេះពធីការិនីល្បីល្បាញអ្នកនាងគង់ សុជាតិ បានចេញ​សារដល់​ទៅ២ដងនៅលើហ្វេសបុកតបទៅ​មនុស្សម្នាក់ដែលគេជឿរថា​ជាអ្នក​​នាង​ចាន់ កែវនិមល។តាមពិតមិនមែនសុខៗអ្នកនាងសុជាតិ ចេញសារនោះទេ តែអ្នក​តាម​ដាន​រឿងនេះថាគឺវាផ្ដើមមុនពីអ្នកនាងចាន់​កែវ និមល បញ្ចេញទស្សនៈកាលពីថ្ងៃទី២ វិច្ឆិកា ថា​”កុំព្យាយាមប្រាប់គេថាយើងជាមនុស្សមាន​សំណាង ជា​មនុស្ស​មានក្ដីសុខ  ជា​មនុស្ស​ស្រី​ដែលប្ដីស្រលាញ់ខ្លាំងអី ព្រោះពេលព្យា​យាមនិយាយកាន់តែច្រើន បញ្ជាក់ថា​យើង​ខ្វះទាំង​អស់នោះកាន់តែច្រើន “។រំលងបានតែ១ថ្ងៃគត់ពោលគឺនៅថ្ងៃទី៣ វិច្ឆិកា អ្នកនាងគង់ សុជាតិ បានថ្លែងសារដោយប្រ​យោ​លថា”មានគេប្រាប់ខ្ញុំថាពិភពលោកនេះស្រស់ស្អាតណាស់ តែគេ​កំពុង​តែផាត់ព័ណ​ខ្មៅឲ្យអ្នក ហើយអ្នកខ្លះទៀតប្រាប់ខ្ញុំថាពិភពលោក​នេះព័ណខ្មៅ​តែគេកំពុង​តែថែមព័ណស្រស់បំព្រង​ឲ្យអ្នកដូច​គ្នា…ដូច្នេះសម្រាប់ខ្ញុំកុំសូវស្ដាប់ពេកតែត្រូវព្យាយាម ស្វែង​យល់ពីការពិតអោយបានច្រើន “។

 Fan របស់អ្នកនាងគង់ សុជាតិ បានចូលទៅខមិនសួរថាតើនាងមានរឿងអី ?និង​ខ្លះ​ទៀតបារម្ភខ្លាចនាងមាន​បញ្ហាក្នុងគ្រួសារត្រូវគេតាមព្យាបាទទាក់ទងរឿងចាស់ទៀតផង។នៅថ្ងៃទី៤ វិច្ឆិកា អ្នកនាងសុជាតិ បានបន្ថែម​សារ​ថ្មីមួយទៀត​ថា”អ្នកធ្វើល្អដាក់ខ្ញុំ…ខ្ញុំធ្វើល្អ​ដាក់អ្នក​វិញ ចុះ​អ្នកធ្វើអាក្រក់ដាក់ខ្ញុំ អ្នកសំអាងអីចង់ឲ្យខ្ញុំធ្វើ​ល្អដាក់អ្នកនោះ ? ខ្ញុំជាមនុស្សខ្ញុំមាន​អា​រម្មណ៍​ដឹង​ថា អ្នកណាល្អពិត អ្នកណាល្អតែនិងមុខ ហើយពេលខ្លះទឹក​មុខ​ខ្ញុំវាមិនចេះសម្ដែង វាច្រើន​តែស្ដែងឲ្យអ្នកឃើញ ព្រោះខ្ញុំអត់ចេះសម្ដែងដូចអ្នកណាទេ “។

 ថ្វីត្បិតតែអ្នកនាងគង់ សុជាតិ ក៍ដូចជាចាន់ កែវនិមល មិនបញ្ជាក់ថាអ្នកទាំងពីរ​ចេញ​សារយ៉ាងយ៉ាងស៊ីជម្រៅ​ទាំងនេះទៅអ្នកណាត្រង់ៗក្ដី ប៉ុន្ដែវាហាក់ដូចជា​គាប់ជូនគ្នាពេក ទើបអ្នកលេងបណ្ដាញសង្គមជា​ច្រើនបានចែក​ចាយនិងថាសុជាតិ ពិតជាបានឆ្លើយ​តបទៅកែវនិមល ដែលចង់ផ្លែផ្កាដាក់នាងនោះឯង ​។ការចេញសារបុកគ្នារបស់អ្នកនាងគង់ សុជាតិ តបទៅចាន់ កែវនិមល នាពេលនេះនាំឲ្យតារាសិល្បកររួម​អាជីព​ជាច្រើនបាននឹក​ដល់​រឿងចាស់ដែលសុជាតិ មានការអត់ធ្មត់ច្រើន ក្រោយស្វាមីដែលនាងបាន​រៀបការស្រប​ច្បាប់​បែជាផ្ទុះរឿងស្នេហាក្រៅឆាកជាមួយអ្នកនាងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេស ប៉ុន្ដែ​នៅទី​បំផុតសុ​ជាតិ-វិបុល នៅតែរក្សារចំណស្នេហាបានយ៉ាងរឹងមាំ ហើយថ្មីៗនេះតាមប្រភព​ថា​លោក​វិបុល ប្រកាសថាលោក​ស្រលាញ់តែភរិយានិងកូនលោក នារីផ្សេងមិនអាចប្រៀប​ភរិយា​លោកបានជាដាច់ខាត ។

 គូររំលឹកថារំលឹកថាកាលពីពាក់កណ្ដាលឆ្នាំ២០២០ ស្វាមី​ក្មេង​សុជាតិ គឺបុរសរូប​សង្ហារ​លោកជា វិបុល បានបែក​ធ្លាយរឿងលោកនិងអ្នកនាងចាន់ កែវ​និមល លួចបង្កាត់​ភ្លើងស្នេហា​ជាមួយគ្នានៅក្រៅឆាកធ្វើឲ្យមហា​ជនភ្ញាក់​ផ្អើលយ៉ាងខ្លាំង ។ក្រោយធ្លាយ​រឿង​ធំបែប​នេះ​ថៅកែ​​ហង្សមាសបានបំបែកកែវនិមល លែងឲ្យ​ចាប់ដៃ​គ្នាជាមួយ​លោកវិបុល ទៀត​ព្រោះ​ខ្លាច​ផ្ទុះរឿងធំម្ដងទៀត អ្នកដែលរងទុក្ខគឺភរិយា​ពិតប្រាកដ​អ្នក​នាងសុជាតិ  ទើបធ្វើឲ្យ​និមល បាត់បង់តំ​ណែងធំៗនៅហង្សមាសជាច្រើនកម្មវិធីបណ្ដាលឲ្យនាង​លែងសូវលេចធ្លោ​ដូចមុន​ទៀត ។ប៉ុន្ដែដឹងអីស្រាប់តែពេល​នេះអ្នកលេងបណ្ដាញសង្គមខ្លះយល់ថាកែវនិមល ចង់​បញ្ឆេះ​រឿងស្នេហាដ៍រសើប​នោះឲ្យ​ផ្ទុះសារជាថ្មីទៅវិញ ។ដោយឡែកលោកជា វិបុល វិញនៅ​លើ​ហ្វេស​បុករបស់លោកគ្មានប្រតិ​កម្មអ្វីទាំង​អស់ ពាក់ព័ន្ធរឿងមួយនេះ។

 គង់ សុជាតិ នៅតែត្រូវប៉ាន់ក្នុងអាជីពជាMC តាមបណ្ដារកម្មវិធីAgency ធំៗដែល​អាចរក​លុយបានជាច្រើន​ក្នុង១ខែៗពីអាជីពសិល្បៈ ស្របពេលដែលហាងរក្សារសម្រស់​របស់នាងបានតំណើរការជាង២០ឆ្នាំ​មកហើយ​នោះបានពង្រីកសាខាថ្មីនាពេលថ្មីៗនេះផងដែរ ។ ។ចំ​ណែក​​អ្នកនាងកែវនិមល វិញនៅមិនទាន់ដឹងថាថៅកែ​ហង្សមាសនឹងអាចប្រគល់​តំ​ណែង​​ដែលនាងបាត់បង់នោះឲ្យនាងវិញនាពេលណាឡើយ ។

 ជុំវិញរឿងរ៉ាវអ្នកនាងគង់ សុជាតិ ឆ្លើយតបសារយ៉ាងចាក់ដោតទៅអ្នកនាងចាន់ កែវ​និមល នេះអ្នកយកព័ត​មានយើងមិនទាន់អាចសុំការបំភ្លឺ​ពីពិធីការិនីទាំងពីរដួងខាង​លើបានទេ ហើយយើងរងចាំការបកស្រាយ​ពីភាគី​ពាក់ព័ន្ធជានិច្ច។

ទស្សនិកជនរងចាំមើលថាសង្គ្រាមសារវាងអ្នកនាងគង់ សុជាតិ -ចាន់ កែវនិមល អាចឡើងកម្ដៅរីកធំជា​ថ្មីម្ដង​ទៀត ឬក៍ភ្លើងនោះអាចរលត់ទៅវិញ ?

RELATED ARTICLES