Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបរាត្រីលេងប៉េងប៉ោងសប្បាយ ឃាត់ខ្លួន ជាង២០០នាក់

បង្ក្រាបក្លឹបរាត្រីលេងប៉េងប៉ោងសប្បាយ ឃាត់ខ្លួន ជាង២០០នាក់

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្ត ចំនួន២កន្លែងដោយឃាត់ខ្លួនមនុស្សប្រុស ស្រីសរុប ចំនួន ២៥០នាក់ (ស្រី៨៥នាក់) ព្រមទាំងដកហូតវត្ថុតាងជាក់ស្តែង មួយចំនួនធំ។

ប្រតិបត្តិការឆ្មក់បង្ក្រាបក្លឹបរាត្រីនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចទីតាំង ចំនួន ២ផ្សេងគ្នា ទីតាំងទី១-ក្លឹបកម្សាន្ត ណាំបឺរ ណាយ (Number 9) ស្ថិតនៅតាមផ្លូវលេខ៣០៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន។ ចំណែកទីតាំង ទី២-ក្លឹបកម្សាន្ត DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

 តាមប្រភពពីមន្ត្រីជំនាញប្រឆាំងគ្រឿងញៀន បានឱ្យដឹង កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាប្រតិ បត្តិការខាងលើ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ ការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងការ ដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសហ ការពីកម្លាំងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា ទីតាំងទី១-នៅក្លឹប Number 9 ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្ស ចំនួន ១០៥នាក់ (ស្រី៤១នាក់) ក្នុងនោះ មានម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ ៣នាក់ និងភ្ញៀវ ១០៤នាក់ មានជនបរទេស ២៣នាក់ ស្រី៥នាក់ (ចិនតៃវ៉ាន់៩នាក់ (ស្រី១) កូរ៉េ៩នាក់ វៀតណាម ២នាក់(ស្រី) ហ្វីលីពីន១នាក់ (ស្រី) អាមេរិក ១នាក់ (ស្រី) អង់គ្លេស ១នាក់ ដកហូតវត្ថុតាង រួមមាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័ននីត្រូអុកស៊ីដ Nitrous Oxide) ចំនួន១២ដប និងប៉េងប៉ោង មួយចំនួន។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ចំណែកទីតាំងទី២- នៅក្លឹប DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស ១៤២នាក់ ស្រី៤៧នាក់ ក្នុងនោះ មេការ-បុគ្គលិក ៣២នាក់ និងភ្ញៀវ ១០៩នាក់  មានជនបរទេស ៩នាក់ (វៀតណាម៧នាក់ (ស្រី២) កូរ៉េ ១នាក់ អាហ្វ្រិក ១នាក់) បានចាប់ យកបំពង់ឧស្ម័ន ១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំ មួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ត្រូវបាន ចាក់ទម្លុះចោលអស់)។

មនុស្សចំនួន ២៤៧នាក់ ខាងលើ ត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានអំពាវ នាវដល់សារធារណជន ពិសេសយុវជន យុវនារី សូមមេត្តាកុំប្រើប្រាស់ប៉េងប៉ោងសប្បាយ (Happy Balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ដល់សរសៃ ប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ ឧស្ម័នប្រភេទនេះ នឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាម ឃាត់ ខណៈនៅបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្តន្ទា ទោស ២ឆ្នាំ-៥ឆ្នាំ។ ចំណែកនៅប្រទេសហូឡង់ កំពុងដាក់បញ្ចូលក្នុងច្បាប់ ឯនៅប្រទេសអង់គ្លេស ត្រូវបាន ហាមឃាត់៕

RELATED ARTICLES