Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអូសម៉ូតូចេញ រវល់ចាក់សោផ្ទះ ចោរលួចជិះ ទៅបាត់

អូសម៉ូតូចេញ រវល់ចាក់សោផ្ទះ ចោរលួចជិះ ទៅបាត់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានអូសម៉ូតូចេញពីក្នុងផ្ទះ មកទុកនៅខាងមុខ ដោយមានសោជាប់នឹងម៉ូតូស្រាប់ផង រួចដើរត្រឡប់ទៅចាក់សោទ្វារផ្ទះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានឡើងបញ្ឆេះម៉ូតូ ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព លុះជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវតាមភិនភាគក្នុងកាមេរ៉ាសុវុត្ថិភាព ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកកចាត់ការតាមច្បាប់ ព្រមទាំងដកហូតម៉ូតូប្រគល់ឱ្យម្ចាស់ ដើមវិញ។

ករណីលួចម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង។ រហូតមកដល់រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ សែ គឹមម៉េង ហៅអេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិឃាត់ខ្លួនខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ បុរសរងគ្រោះឈ្មោះប៉ា ឆៃយ៉ា បានអូសម៉ូតូរបស់ខ្លួន ម៉ាកហុងដា ប៊ីត ពណ៌សលាយ ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-4400 ចេញពី ផ្ទះ មកទុកនៅខាងមុខ ដោយមិនបានដក សោ ចេញនោះទេ ហើយក៏ត្រឡប់ទៅចាក់សោផ្ទះវិញ។ រំពេចនោះ មានជនសង្ស័យម្នាក់ បានមកលួចយកម៉ូតូ ជិះចេញបាត់ទៅតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីសុំឱ្យសមត្ថកិច្ចជួយធ្វើការ ស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ។ ដោយកន្លែងកើតហេតុមានកាមេរ៉ាសុវត្ថិភាព ជាហេតុបង្កការងាយស្រួល ដល់សមត្ថកិច្ច ក្នុងការកំណត់មុខសញ្ញាជនសង្ស័យបាន ទើបឈាន ដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេត្រូវបានឈ្មោះអួក អាយុ២៣ឆ្នាំ រស់នៅ ភ្នំពេញ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ដឹកឱ្យមកធ្វើសកម្មភាព លុះពេលមកដល់ កន្លែងកើតហេតុខាងលើ ឃើញគេទុកម៉ូតូចោល ដោយមាន សោស្រាប់ផងនោះ រូបគេក៏លួចយក ហើយ ជិះតាមផ្លូវលំ ស្ថិតក្នុងភូមិស្ទឹង ឃុំត្រពាំង រួចយកមកលាក់ទុកនៅកន្លែងខាងលើ តែទីបំផុតត្រូវសមត្ថ កិច្ចឃាត់ខ្លួនបាន មុនពេលដែលគេយកម៉ូតូទៅលក់ ។ ចំណែកឈ្មោះអួក បានរត់គេចខ្លួនបាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ថា ម៉ូតូរបស់ជនរងគ្រោះដែលដកហូតបានពីជនសង្ស័យ ត្រូវបានប្រគល់ជូនទៅ ម្ចាស់វិញហើយ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិ យាល័យព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES