Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងស្ទាវកាប់ចាក់គ្នា ជាប់ខ្នោះ១១នាក់

 ក្មេងស្ទាវកាប់ចាក់គ្នា ជាប់ខ្នោះ១១នាក់

ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំខ្លួនជនត្រូវចោទ ចំនួន១១នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ពាក់ព័ន្ធករណីអំពើហិង្សាដោយ ចេតនាទៅវិញទៅមក (មានស្ថានទម្ងន់ទោស) ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនត្រូវចោទទាំង១១នាក់ ដែលត្រូវបាន លោកគឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចេញដីកាបង្គាប់ឱ្យឃុំខ្លួន រួមមាន ទី១-ឈ្មោះស៊ុន វ៉ាន់ណូ ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី២-ឈ្មោះមាស សៀវអ៊ី ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៣-ឈ្មោះម៉ៅ បាប៊ូរ ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៤-ឈ្មោះរស្មី ថារិទ្ធ ភេទប្រុស អាយុ១៥ មានលំនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៥-ឈ្មោះកំសត់ និស្ស័យ ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៦-ឈ្មោះកែវ ណូ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ទី៧-ឈ្មោះវែង ជីវ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិវត្ត សង្កាត់បរឌិននៀវ ក្រុងប៉ៃលិ។ ទី៨-ឈ្មោះឆម ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃ លិន។ ទី៩-ឈ្មោះឃៀង ប៊ុនលាង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ទី១០-ឈ្មោះផាត ទេរៈយុ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ និងទី១១-ឈ្មោះងន ដាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ជនត្រូវចោទ ទាំង១១នាក់ ខាងលើ បានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនា (វាយតប់គ្នាទៅវិញទៅមក) នៅចំណុច ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង១១នាក់ខាងលើ នាំយកមកសាកសួរ និងបញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES