Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួប សុភ័ក្ត្រ ខឹងសម្លឹងមុខ ចា...ក់១...កាំ...បិត...ធ្លាយពោះ

ជួប សុភ័ក្ត្រ ខឹងសម្លឹងមុខ ចា…ក់១…កាំ…បិត…ធ្លាយពោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញបុរសជាសន្តិសុខឯកជនម្នាក់ សម្លឹងមើលមុខរបស់ខ្លួន ស្រាប់តែផ្ទុះកំហឹង ទាញកូនកាំបិតចុងស្រួច ចាក់បុរសជាសន្តិសុខ ១កាំបិត បណ្តាលឱ្យធ្លាយពោះ រងរបួសយ៉ាងធ្ងន់ និងត្រូវបាន ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយក ទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច វត្តកំសាន្ត ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួប សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ប្រាកដ និងជាមនុស្សប្រើប្រាស់ថ្នាំញៀន ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិព្រះ ពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ កំពុងអង្គុយលេងនៅចំណុច កើតហេតុ ស្រាប់តែមួយសន្ទុះក្រោយមក លេចមុខជនសង្ស័យ ជាមនុស្សញៀនគ្រឿងញៀន ដើរមកដល់ សម្លឹងមើលមុខជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏សម្លឹងមើលវិញ ស្រាប់តែជនសង្ស័យ បានយកកាំបិត ចាក់ជនរងគ្រោះ ចំនួន១កាំបិត ត្រូវពោះខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ និងបានឃាត់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាង កាំបិត១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ដើម្បីធ្វើការសាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត (ពេទ្យរុស្ស៊ី) ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរៀបចំ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES