Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញជប៉ុន ២៥នាក់ ចេញពីកម្ពុជា

បណ្តេញជប៉ុន ២៥នាក់ ចេញពីកម្ពុជា

ភ្នំពេញ ៖ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន២៥នាក់ ចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះពិសេស ព្រមទាំងមានកងកម្លាំងមកធ្វើការ អមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីបន្ត។

ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពឆបោកតាម ប្រព័ន្ធទូរ ស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចកម្ពុជា សូមអំពាវនាវ ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់ អគារជួល ឬទីតាំងជួលនានា ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឱ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងនាំ ឱ្យទីតាំងរបស់ខ្លួន ត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់ អាចក្លាយទៅជាអ្នកសម្រួលផ្តល់ទី តាំងដល់ការប្រព្រឹត្តបទល្មើសផងដែរ៕

RELATED ARTICLES