ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញកម្មការិនីកាត់ដេរដើរនិយាយទូរស័ព្ទតែម្នាក់ឯងស្រែក សុំថើបមួយ ខ្សឺតបន្លំឆក់ទូរស័ព្ទបានសម្រេចហើយរត់ឡើងជិះម៉ូតូនាងស្រែកផ្អើលឆោឡោ ប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៧នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះឆនស្រីមុំ ភេទស្រីអាយុ១៧ឆ្នាំជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅ ផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមាន ស្រុកកំ-ណើតនៅភូមិអង្គខ្លី ឃុំតាមែង ស្រុកឈូក ខេត្តកំពត់ ចំណែកទូរស័ព្ទដែលត្រូវជនសង្ស័យឆក់ម៉ាកសាំសុង ។ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះណែម សុនលី ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបជាងដែកស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបនាងបានដើរទៅបញ្ចូលចម្រៀងនៅក្នុងទូរស័ព្ទនៅជិះបន្ទប់ជួលក្នុងផ្សារទួលពង្រ។ បន្ទាប់ពីបញ្ចូលរួចរាល់ហើយនាងបានដើរតែម្នាក់ឯងមកបន្ទប់ជួល វិដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរ ខណៈពេលដើរទៅជិតដល់បន្ទប់ស្រាប់ តែមាន ជនសង្ស័យម្នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ស្លាទុំ បាន ឈប់នៅក្បែរនោះហើយបានចុះពីលើម៉ូតូ ដើរមកតាមនាងនិងបាននិយាយសុំនាងថើបមួយខ្សឺត ដោយសារតែនាងជាប់និយាយ ទូរស័ព្ទមិនទាន់ឆ្លើយថាព្រមរឺមិនព្រមផង ស្រាប់តែជនសង្ស័យរូបនោះបានឆក់យកទូរស័ព្ទ ពីដៃហើយរត់ទៅយកម៉ូតូជិះរត់បម្រុងរត់គេច ត្រូវនាងស្រែកថាចោរៗធ្វើអោយប្រជាពលរដ្ឋដែលនៅក្បែរដេញចាប់បានហើយវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលចោមចៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់ ៕ ថោង ធីម