Saturday, March 15, 2025
Homeព័ត៌មានជាតិសន្តិសុខ​រោងចក្រ​ និងកម្មករចាក់ផ្លូវ​បេតុង បង្កហិង្សា​ដាក់​គ្នា

សន្តិសុខ​រោងចក្រ​ និងកម្មករចាក់ផ្លូវ​បេតុង បង្កហិង្សា​ដាក់​គ្នា

ភ្នំពេញ ៖ ផ្លូវបេតុងទើបនឹងចាក់ប្រាប់​ឲ្យជិះម៉ូតូយឺតៗ​បង្កឲ្យមានទំនាស់​ពាក្យ​សម្តី​ឈានដល់ការវាយតប់គ្នាជាមួយសន្តិសុខយាមរោងចក្រម្នាក់ បង្កឲ្យមាន​ការភ្ញាក់ផ្អើល កាលពីវេលា​​ម៉ោង​៩​​យប់​ ថ្ងៃ​ទី​២៣​ ខែ​មករា​  ឆ្នាំ​២០១៧​ នៅជិត​​ស្ពាន​ថ្ម​ ច្រកចូល​កន្លែង​ទុក​រថយន្ត​​ ស៊ីនទ្រី​ ផ្លូវ​បេតុង​បឹង​តាម៉ាត​  ភូមិ​ម័ល​  សង្កាត់​​ដង្កោ​  ខណ្ឌ​ដង្កោ​  ។

ជនរងគ្រោះ​មានឈ្មោះ​ ថន​ តារា​ អាយុ​១៩ឆ្នាំ​ មុខរបរ​កម្មករ​ធ្វើ​ផ្លូវ​ របស់​ក្រុម​ហ៊ុន​​TTM ស្នាក់នៅ​កន្លែង​ធ្វើការនៅភូមិ​ម័​ល​  សង្កាត់​ដង្កោ​  ខណ្ឌ​ដង្កោ​ ។ ចំណែកជនបង្កមានឈ្មោះ​ មុត​ មករា​  អាយុ​២៧​ឆ្នាំ​ មុខរបរ​សន្តិសុខឯកជន​ ស្នាក់នៅ​សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​។

តាម​សម្ដី​ជនរងគ្រោះ​បាននិយាយ​ថា​ មុនពេល​កើតហេតុរូប​​គាត់កំពុង​ជួយ​សម្រួល​​ចរាចរណ៍​ ព្រោះ​អី​ពួក​គាត់​​កំពុង​​តែចាក់​​ផ្លូវ​បេតុង​ ខណៈ​ស្រាប់តែ​បុរស​បង្ក​ដែល​​ជា​សន្តិសុខ​ បានជិះម៉ូតូ​ម៉ាក​ TODAY  ពណ៌ស  អត់​មាន​សា្លកលេខ​បាន​ធ្វើដំនើរតាមផ្លូវ​ តាម​ផ្លូវ​បេតុង​បឹង​តាម៉ាត​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំនុច​កើតហេតុ​ ដោយ​សារ​តែ​ផ្លូវ​ទើប​និងចាក់បេតុង​ ជនរងគ្រោះ​បាន​ប្រាប់ថា​ កុំជិះម៉ូតូលឿនពេក​  ពេល​នោះ​ជន​បង្ក​ដែល​ជាសន្តិសុខ​បានឈប់​ម៉ូតូ​ រួច​​បាន​ទាក់​សម្ដី​គ្នា​ ធ្វើ​អោយ​បុរស​ជាសន្តិសុខ​ខឹង​បានវាយ​ទៅ​លើជនរងគ្រោះ​មួយ​​ដៃ ពេល​នោះ​ ជនរង​គ្រោះ​ខឹង​​មានការ​ប្រតាយប្រតប់​គ្នា​ វិញ​ទៅមក​តែមិន​មាន​​រងរបួស​​ស្នាម​​នោះ​ទេ​ ។ ​​ភ្លាមៗ​នោះ​ដែរ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បានចុះ​ទៅដល់
​បាន​ឃាត់ខ្លួន​​ជនបង្ក ​និង​ជនរងគ្រោះ​ ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ យកទៅធ្វើការ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ដង្កោ​  ។ ​

នៅពេល​សមត្ថកិច្ច​សាកសួរ​ជនបង្ក​បានសារភាពថា​ រូប​គេ​ពិត​ជា​បាន​វាយ​ទៅ​លើ​​​ជនរងគ្រោះ​មួយ​ដៃពិត​ប្រាកដ​មែន​ ព្រោះ​អី​ដោយ​សារតែ​តែ​រូប​គេ​ខឹង​ខ្លាំង​ពេក​ ទើប​ទប់​កំហឹង​មិនបានទើប​ជ្រុល​ដៃ​វាយ​ទៅលើ​ជនរងគ្រោះ​តែម្តង​ទៅ​  ហើយ​​ពេលនោះ​ខាងជនរងគ្រោះ​ក៍បានប្រតាយ​ប្រតប់​ទៅលើ​រូប​គេ​វិញ​ដែរ​តែ​គ្មាន​របួស​ស្នាម​នោះ​ទេ​  ។ ​

ក្រោយ​​ពេល​​កើត​ហេតុ​ ខាងជនរងគ្រោះ​មិនបានដាក់ពាក្ស​បណ្តឹង​នោះទេ​ គឺ​គ្រាន់​តែ​អោយ​ខាង​​ភាគី​បង្ក​សន្តិសុខ​សុំទោស​ រួចហើយ​បានអោយ​សមត្ថកិច្ច​ធ្វើ​ការ​អប់រំ​ដើម្បី​បញ្ចប់​រឿង៕  ណន រ៉ាត់

RELATED ARTICLES