Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះបុរសម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្ត

វ៉ៃខ្នោះបុរសម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្ត

ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចជំនាញស្រុករតនមណ្ឌល សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានចុះអនុវត្តដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បង្គាប់ឱ្យចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត។

ការចុះអនុវត្តដីកានេះ ធ្វើឡើងកាលពីវេលាម៉ាង ៤និង២០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ស្ពានដងទង់ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ជនត្រូវចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផង់ សុភីន ហៅភី ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែក ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៦២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បង្គាប់ឱ្យចាប់ខ្លួនជនជាប់ ចោទឈ្មោះផង់ សុភីន ហៅភី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់ចោទពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ក្រោយចាប់ខ្លួនជនត្រូវចោទខាងលើរួច សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឱ្យសមត្ថកិច្ចខេត្តប៉ៃលិននាំយក ទៅអនុវត្តតាមនីតិវិធី៕

RELATED ARTICLES