Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាយាយលេងបៀ ប៉ូលិសចាប់៥នាក់

តាយាយលេងបៀ ប៉ូលិសចាប់៥នាក់

ខេត្តបាត់ដំបង ៖ បុរសស្ត្រីវ័យចំណាស់ ១ក្រុម មានគ្នា៥នាក់ បានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (បៀ) ជាប្រចាំ លុះចុងក្រោយ ត្រូវបានសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ដោយឃាត់ខ្លួនតាយាយទាំង៥នាក់ នាំយក មកសាកសួរ អប់រំ រួចហៅកូនចៅមកធ្វើកិច្ចសន្យាធានា ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ការបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិបន្សាយត្រី ឃុំបន្សាយត្រែង ស្រុកថ្មគោល។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច  អធិការនគរបាល ស្រុកថ្មគោល បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀស៊ីគូទឹក) ១លើក នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិបន្សាយត្រី ឃុំបន្សាយត្រែង ស្រុកថ្មគោល។

ប្រភពដដែល បន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ រួមមាន ទី១-ឈ្មោះរ៉ាវ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិបន្សែង ឃុំបន្សាយត្រៃ ស្រុកថ្មគោល (ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះហូរ ហៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ទី៣-ឈ្មោះហួន ភ័ណ្ឌ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ទី៤-ឈ្មោះអៀន ប៊ុយ ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល និងទី៥-ឈ្មោះមឿក ថន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ចំណែកវត្ថុតាងដកហូត រួមមាន បៀ ៥២សន្លឹក ចំនួន ១ហ៊ូ និងកម្រាលក្រាលសម្រាប់លេង ចំនួន២។

ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៥នាក់ខាង លើ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រ ឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES