ភ្នំពេញ ៖ ក្មេងទំនើង៤នាក់ ជិះម៉ូតូដេញគ្នាប្រសាចតាមផ្លូវត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ ៧មករាឃាត់ខ្លួនពីបទក្មេងទំនើងយកទៅធ្វើតេស្តទឹកនោមរកឃើញយុវជនម្នាក់ មានសារធាតុញៀន បានបញ្ជូនទៅអប់រំកែប្រែ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៨២ នៅស្ថានីយប្រេងឥន្ធនៈ TOTAL រង្វង់មូល នាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។
ក្មេងទំនើងទាំង៤នាក់ មានទី១ ឈ្មោះខឹង ម៉ារានិត្រា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី២ ឈ្មោះចាន់ សេដ្ឋារាជ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញទី៣ឈ្មោះ ច្រឹង សំណាង អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ227I សង្កាត់ទួលសង្កែ ខណ្ឌ៧មករានិងទី៤ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូNex។
តាមប្រភពពត៌មានពីកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានអោយដឹងថាមុនពេលកើតហេតុកម្លាំងរបស់គាត់បានល្បាតនៅក្នុងមូលដ្ឋានការពារសុវត្ថិ-ភាពជូនប្រជាពលរដ្ឋនៅម្តុំផ្លូវភ្លោះអូរឬស្សីផ្លូវ២១៤ ស្រាប់តែបានមួយសន្ទុះក្រោយមកមានក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស៊ុយសុគី Nex ពណ៌ ត្រួយចេកពាក់ស្លាកលេខភ្នំពេញ 1FJ7284 និងមួយគ្រឿងទៀតម៉ាក Zoomer-X បានជិះប្រដេញគ្នាប្រសាចពេញផ្លូវធ្វើអោយសមត្ថកិច្ចស្មានថា មានហេតុការដេញវ៉ៃគ្នាបានហៅឲ្យជួយអោយដេញកាក់ជាប់ឃាត់បាននៅជិតស្ថា-នីយប្រេងឥន្ធនៈ TOTAL នាងគង្ហីង បានយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌ៧មករា និងបានធ្វើតេស្តរកសារធាតុញៀនក្នុងចំនោមបក្ខពួក៤នាក់ម្នាក់មានឈ្មោះខឹង ម៉ារានិត្រា សមត្ថកិច្ចពិនិត្យរកឃើញសារធាតុញៀនបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ។ ចំណែកយុវជន៣នាក់ទៀតដែលមិនមានសារធាតុញៀនទេ បានហៅឪពុកម្តាយទៅធានាអោយត្រឡប់ទៅផ្ទះវិញ៕ ឥន សាន់ស៊ីដេត