Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញម្ចាស់គោម៉ូតូបុក ស្លាប់២នាក់ប្តីប្រពន្ធ

រកឃើញម្ចាស់គោម៉ូតូបុក ស្លាប់២នាក់ប្តីប្រពន្ធ

ខេត្តព្រះសីហនុ ៖ ករណីបុសស្ត្រី ២នាក់ប្តីប្រពន្ធ ជិះម៉ូតូដឹកគ្នាតាមផ្លូវនៅពេលយប់ បុកសត្វគោ ចំនួន ២ក្បាល ដែលម្ចាស់លែងឱ្យដើរតាមផ្លូវ ខ្វះការទទួលខុសត្រូវ បណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់នោះ រហូតមកដល់ រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកម្ចាស់គោដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នោះឃើញហើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំ ណាត់ផ្លូវជាតិ លេខ៤ ត្រង់ចំណុចឃុំសំរុង ស្រុកព្រៃនប់។

ប្តីប្រពន្ធរងគ្រោះ ដែលជិះម៉ូតូបុកសត្វគោ បណ្តាលឱ្យបាត់បង់ជីវិត បុរសជាប្តី មានឈ្មោះអេង វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកបើកម៉ូតូ)។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះណាំ គឹមហុង ភេទស្រី អាយុ២០ឆ្នាំ (ជាអ្នករួម ដំណើរ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1S-2293 ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ត្រង់ចំណុចកើតហេតុ មាន សត្វគោ ចំនួន២ក្បាល ដែលត្រូវបានម្ចាស់លែងដោយខ្វះការទទួលខុសត្រូវ កំពុងដើរលើទ្រូងផ្លូវ ទើបធ្វើឱ្យ ម៉ូតូជនរងគ្រោះជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យប្តីប្រពន្ធទាំង២នាក់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងនាំយកសត្វគោ ទាំង២ក្បាល ទៅរក្សាទុក ដើម្បីស្រាវជ្រាវ រកម្ចាស់គោ មកដោះស្រាយជាមួយភាគីជនរងគ្រោះ។ ចំណែកកសពប្តីប្រពន្ធរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រ គល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

រហូតមកដល់រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានស្រាវជ្រាវរកម្ចាស់គោ ដែលបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យប្តីប្រពន្ធខាងលើស្លាប់នោះឃើញ។

សមត្ថកិច្ចស្រុកព្រៃនប់ បានឱ្យដឹងថា ជំហានដំបូង ភាគីម្ចាស់គោ បានយល់ព្រមបង់ប្រាក់សំណងជូនទៅគ្រួ សារជនរងគ្រោះ តាមការព្រមព្រៀងគ្នារវាងម្ចាស់សត្វគោ និងតំណាងគ្រួសារជនរងគ្រោះ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចអះអាងថា សំណុំរឿងនេះ មិនទាន់បិទបញ្ចប់ត្រឹមការបង់ប្រាក់សំណងនោះទេ សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត បន្តតាមនីតិវិធី៕

RELATED ARTICLES