Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជីវករផ្ទុះការតវ៉ា គយចាប់ឡានដឹកទំនិញ

អាជីវករផ្ទុះការតវ៉ា គយចាប់ឡានដឹកទំនិញ

ខេត្តតាកែវ ៖ ក្រុមអាជីវករ ជាច្រើនរយនាក់ មកពីស្រុកគិរីវង់ ខេត្តតាកែវ បានលើកគ្នាមកធ្វើការតវ៉ារឿង គយចល័ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានចាប់ឃាត់រថយន្តដឹកទំនិញរបស់ពួកគាត់ ដែលពួកគាត់បានអះអាងថា បានបង់ពន្ធរួចហើយ។ការតវ៉ារបស់ក្រុមអាជីវករខាងលើ បានធ្វើឡើង កាល ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចគយចល័ត អូរចំបក់ ក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភពពីអាជីវករ បានឱ្យដឹងថា ពួកគាត់ដែលបាននាំគ្នាឡើងមកធ្វើការតវ៉ាដល់គយចល័តខេត្តតាកែវ នេះ ដោយសារបង់ពន្ធគយរួច គយបានចេញក្រដាសបង់ពន្ធឱ្យមកអ្នករកស៊ីដឹកទំនិញ តាមកំណត់ រយៈពេលតែ ៣ម៉ោង វាតិចពេក ធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងដល់អ្នកដឹកទំនិញយកទៅឱ្យដល់គោលដៅ ព្រោះបើសិន ជារថយន្តបែកកង់ ឬខូចនោះ តើគិតបែបណាទៅ?

ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមអាជីវករខាងលើនេះដែរ លោកប៉ោ សួន តំណាងឱ្យអគ្គនាយក ដ្ឋានគ្រប់ គ្រងហានិភ័យ បានបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញដែលលោកបានដឹកនាំកម្លាំងចុះបង្ក្រាបនេះ គឺសុទ្ធតែ រថយន្តដឹកទំនិញអត់មានបង់ពន្ធ ដោយក្រុមអាជីវករ លួចនាំ ទំនិញចូលមកតាមច្រករបៀងព្រំដែន មាន តាមព្រែតាម៉ៅ និងច្រករបៀងដើមត្នោតភ្នំដិន ហើយដឹកទៅលក់ដោយគ្មានបង់ពន្ធ ទើបត្រូវបានចាប់ឃាត់ យកមករក្សាទុកនៅសាខាគយនឹងរដ្ឋាករខេត្តតាកែវ ដើម្បីឱ្យម្ចាស់ទំនិញ ចូលមកបង់ពន្ធជូនរដ្ឋ តាមច្បាប់។

លោកប៉ោ សួន បានបន្តថា ចំពោះក្រដាសបង់ពន្ធដែលគយបានកំណត់ម៉ោងឱ្យក្រុមអាជីវករដឹកទំនិញ តែរយៈ ពេលតែ ៣ម៉ោងនេះ គឺដោយសារមានក្រុមអាជីករមួយចំនួនខូច កន្លងមក ក្រដាសពន្ធ ១សន្លឹក អាចដឹកទំនិញ ២ទៅ៣ជើងឯណោះ។ ហេតុនេះការធ្វើបែបនេះ ដើម្បីឱ្យ អាជីវករទាំងអស់ ពេលឡើងទំនិញ ត្រូវចូលមកបង់ ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវតាមច្បាប់ គឺវាចប់ហើយ គ្មានគយឯណាគាបសង្កត់ទៅលើអាជីវក រជាអ្នករកស៊ី នោះទេ៕

RELATED ARTICLES