Monday, November 18, 2024
Homeតារាខ្មែរតារាសម្ដែងស៊ីណាវ៉ាត់ត្រា ៖ដែលធ្លាប់ចង់​ធ្វើ​អត្តឃាតកាលពីឆ្នាំ២០២០ ឥឡូវក្លាយ​ជាមេការ​KTV ១

តារាសម្ដែងស៊ីណាវ៉ាត់ត្រា ៖ដែលធ្លាប់ចង់​ធ្វើ​អត្តឃាតកាលពីឆ្នាំ២០២០ ឥឡូវក្លាយ​ជាមេការ​KTV ១

ភ្នំពេញ៖ដោយសារតែការធ្វើជំនួញផ្នែកភូជនីយដ្ឋាន(ហាងផឹកស៊ី)ដែលចំណាយទុនអស់ជាច្រើនម៉ឺនដុល្លារ នៅខេត្តបាត់ដំបងចូលហ៊ុនជាមួយមិត្តភក្ដិត្រូវ​បរាជ័យនោះតា​រា​សម្ដែង​ក្នុងភាពយន្ដ,MV និងរឿងខ្លីៗមួយចំនួន​ពិ​សេសត្រូវបាន​​គេស្គាល់តាមរយៈសម្ដែង​ជាតួ​ប្រុស​បទ”ប្រពន្ធក្បត់ “និង”យើងត្រូវតែឈ្នះ” របស់លោកហង្ស សុវណ្ណារិទ្ធិ ផលិតកម្ម​ថោន នោះ​លោកស៊ីណាវ៉ាត់ត្រា ធ្លាប់ចង់គិតខ្លីសម្លាប់ខ្លួនទៀតផងកាលពីឆ្នាំ២០២០ ព្រោះ​លុយ ឡាន បានលក់សងគេអស់ក៍កើតជំងឺបាក់ទឹកចិត្ត(depression ) ។ប៉ុន្ដែក្រោយមកលោក​ក៍​បានប្ដូរ​ចិត្ត​ពីបំណងបញ្ចប់ជីវិតនោះ ហើយបច្ចុប្បន្ននៅតែឆ្លៀតថតសម្ដែង និងធ្វើការពេល​យប់​ជា​មេការនៅKTV Gold នៅក្បែវត្តភ្នំ។

 លោកស៊ីណាវ៉ាត់ត្រា ថ្លែងថាមូលហេតុដែលលោកបរាជ័យរកស៊ីដោយសារ​តែរាប់អាន​មនុស្សខុស ទើបការរក​ស៊ីឈានទៅក្ស័យធន។ដោយឡែកសម្រាប់​ការធ្វើជាមេការខារ៉ាអូខេ​នាពលនេះលោកថាជាលើក​ទី១ក្នុង​ឆាក​ជីវិត ព្រោះលោកមានជំនាញខាងផ្នែកធនាគារទេ ដោយ​បាន​រៀនចប់ថ្នាក់បរិញ្ញប័ត្រ ជំនាញមួយនេះនិង​បាន​បម្រើ​​ការងារនៅធនាគារមួយ​ជាច្រើនឆ្នាំផង​ដែរ។លោកថាទោះជាការងារថ្មីនេះប្រឈមការអត់ងងុយ និង​ពេលខ្លះ​ត្រូវ​​ផឹក​កំដភ្ញៀវរហូត​ស្រ​វឹង​សឹងរាល់យប់មែនមែន ប៉ុន្ដែលោកថាការងារអីក៍​ដោយឲ្យតែសុច្ចរិត​គឺថ្លៃថ្នូ​ដូចតែគ្នា សំខាន់នៅលើមនុស្សជា​អ្នកឲ្យ​តម្លៃ កុំឲ្យតែធ្វើអ្វីមួយខុសច្បាប់សង្គម​។លោកថាបច្ចុប្បន្ន​លោក​ចូល​ធ្វើការនៅ​ម៉ោង​៦ល្ងាច រហូតដល់ម៉ោង២ ឬ៣អាទ្រាធ ទៅតាមភ្ញៀវដែលមាន ហេតុនេះពេលលោក​ទៅដល់ផ្ទះ​ទៀប​ភ្លឺត្រូវគេងដល់ល្ងាច ដើម្បីយកកំលាំងទៅធ្វើការយប់ ។ប៉ុន្ដែមានពេលខ្លះលោកត្រូវបានអ្នកដឹក​នាំសម្ដែង​ហៅឲ្យ​ថតMV និងរឿងភាគខ្លី​នៅពេល​ថ្ងៃដែរ ហេតុនេះលោកមានតែអរគុណដល់ផលិតករដែល​ផ្ដល់ការ​ងារឬនៅតែ​ឲ្យតម្លៃដល់​រូបលោក បើទោះជាអំឡុងពេលដែលលោកធ្លាក់កូដ លែងជា​ថៅ​កែដូចមុន តែមកធ្វើជា​មេការ​KTV នេះមានអ្នកខ្លះលែងសូវមានទំនាក់ទំនងជាមួយ​លោក​ដូច​មុនក្ដី ។

 លោកស៊ីណាវ៉ាត់ត្រា បានផ្ដល់បទពិសោធន៍ក្នុងជីវិតថាមិនត្រូវគិតខ្លី​ចង់សម្លាប់ខ្លួននៅ​ពេលដែលមាន​បញ្ហា​ក្នុងជីវិតនោះទេ ព្រោះនឹងធ្វើឲ្យក្រុមគ្រួសារឈឺចាប់ជារៀងរហូត ហេតុ​នេះ​លោកថាបញ្ហាត្រូវប្រឈម​និងដោះ​ស្រាយទៅតាមតំណាក់កាល ហើយរឿងអ្វីក៍មានច្រក​ចេញដែរ។ជាក់ស្ដែងដូចជារូបលោកអីចឹងគឺលោកធ្លាប់ជាថៅកែហាង ប៉ុន្ដែនៅពេលដែលកា​រកស៊ីខាតឡុងចុង គឺមក​ធ្វើការឲ្យគេវិញម្ដងដើម្បីរកលុយដោះស្រាយសម្រាប់ខ្លួនឯង និងគ្រួ​សារ​។លោកថាជាមេការKTV ក៍ជាមេ​រៀនថ្មីមួយទៀតសម្រាប់រូបលោក ប៉ុន្ដែលោកនៅតែ​ឆ្លៀត​​​​​ថត​សម្ដែងដូចមុនពោលគឺមិនបោះបង់​ចោល​អាជីព​សិល្បៈឡើយ ។

 ឆ្លើយតបសំណួរថាតើការធ្វើជាមេកាKTV លោកស៊ីណាវ៉ាត្រា ទទួលបានប្រាក់ចំណូល​ក្នុង១​ខែប៉ុន្មាន​នោះលោកបង្ហើបថាអាស្រ័យទៅលើលោកអាចរកភ្ញៀវគ្រប់ចំនួនTarget ទើប​ប្រាក់បានទៅតាមនោះ។យ៉ាងណាលោកថាមានតែអរគុណដល់​ថៅកែហាងនិងអ្នកគ្រប់គ្រង​ដែលផ្ដល់ការស្រលាញ់និងទុកចិត្ត​លោកនាពេលកន្លងមក ខណៈដែលពេលនេះលោកមិន​ទាន់​​មាន​​បំណងវិលទៅរកការធ្វើការចាស់​នៅផ្នែកធនាគារ​ណាថ្មីទៀតឡើយ។លោកថា​ការ​ងារ​ដូចលោកក៍ត្រូវប្រឈមច្រើនផងដែរ  ព្រោះធ្វើការ​យប់ដូចជាថ្ងៃមុនគ្រាន់តែចុះពីលើPass Ap ត្រូវចោឆក់ទូរស័ព្ទទៅបាត់។

 ក្រៅពីលោកស៊ីណាវ៉ាត់ត្រា នៅមានតារាសម្ដែងមួយចំនួនទៀតដែល​ពួក​គេ​ឆ្លៀត​ទៅ​ធ្វើការតាមក្លឹបកម្សាន្ដ និងជាតារាចម្រៀងតាមហាងជាដើម ព្រោះមិនអាចពឹងមួយច្រក​តែ​លើអាជីពសិល្បៈនៅពីមុខកាមេរ៉ានោះទេ ។ចំពោះលោកណាវ៉ាត់ត្រា វិញលោកថាជីវិតមាន​តែ​ប្រឹងទៅមុខទៀត ហេតុនេះការងារនាពេលរាត្រីម្រាប់​លោកគ្មានជាឧបស័គ្គ​ឡើយ​ក្រោយ​លោក​បាន​មករស់នៅភ្នំពេញរយៈពេលជាង៣ឆ្នាំនេះ​។លោកថាពេលខ្លះ​ទោះជាជីវិតជួបរឿង​ខកចិត្ត ចង់កើតdepression សារជាថ្មីតែលោកជម្នះមិនដែលមានចិត្តចង់សម្លាប់ខ្លួនជាថ្មី​ដូចកាលពី៣ឆ្នាំមុនឡើយ ៕

RELATED ARTICLES