Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្សែភ្លើងឆក់កូនធ្លាក់ទឹក ឪចុះជួយ ស្លាប់ទាំង២

ខ្សែភ្លើងឆក់កូនធ្លាក់ទឹក ឪចុះជួយ ស្លាប់ទាំង២

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានរៀបចំតភ្លើងជាមួយម៉ូទ័រ ដើម្បីបូមទឹក យកទៅប្រើប្រាស់ ស្រាប់តែឆ្លង ចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលចូលទឹក ឃើញសភាពបែបនេះ បុរសចំណាស់ជាឪពុក បានស្ទុះទៅជួយ បែរជាឆក់ស្លាប់ទាំង២នាក់ឪពុកកូន នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់។

ជនរងគ្រោះទាំង២នាក់ ឪពុកកូន ដែលបានត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បុរសជាឪពុក មានឈ្មោះសោ ឈីម អាយុ៦៨ឆ្នាំ និងប្រុស មានឈ្មោះសោ សារ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ឪពុកកូន មាន លំនៅក្នុងភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសោ សារ៉ុន ជាកូន បានទៅតខ្សែម៉ូទ័របូមទឹកស្រះ តែពេលនោះស្រាប់តែត្រូវឆ្លងចរន្តអគ្គិសនី ឆក់ដួលក្នុងទឹក។ ហើយពេលនោះ បុរសជាឪពុក ឃើញកូនត្រូវខ្សែភ្លើងឆក់ ក៏ស្ទុះចុះទៅជួយ ស្រាប់តែត្រូវចរន្តភ្លើងឆក់ទាំង ឪពុកទៀត បណ្តាលឱ្យដួលស្លាប់ក្នុងទឹកទាំងពីរនាក់ឪពុកនិងកូនតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញចរន្តអគ្គិសនីឆក់ប្តី និងឪពុកក្មេក ដួលស្លាប់ក្នុងទឹកទាំងពីរនាក់បែបនេះ ស្ត្រីឈ្មោះយឿន សុផា ត្រូវប្រពន្ធជនរងគ្រោះឈ្មោះសោ សារ៉ុន បានស្ទុះរត់ទៅដកព្រីភ្លើង ហើយទាញប្តី និងឪពុកក្មេក ស្រង់ចេញពីក្នុងទឹក តែជាអកុសល ជនរងគ្រោះទាំង២នាក់ បានស្លាប់បាត់ទៅហើយ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យទីតាំងកើតហេតុ ធ្វើកោសល្យវិច័យសព ជនរងគ្រោះ ទាំងពីរនាក់ឪពុកនិងកូន រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ ប្រាកដមែន។

សពជនរងគ្រោះទាំង២នាក់ឪពុកនិងកូនប្រុសខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES