Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងម៉ាស្សា បង្កប់សេវាស្រួល៤

បង្ក្រាបហាងម៉ាស្សា បង្កប់សេវាស្រួល៤

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការ សម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីសញ្ចារកម្ម (ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ) ចំនួន៤ទីតាំង។

ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទាំង៤កន្លែង ដែលត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប រួមមាន ទី១-ហាងម៉ាស្សា កោសជប់ ៩៩៩ ស្ថិតនៅផ្ទះ គ្មានលេខ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររក ឃើញជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់ (ស្រី)។ ទី២-ហាងម៉ាស្សា ៧៧៧ ស្ថិតនៅផ្ទះ គ្មានលេខ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញ ជនរងគ្រោះ៤នាក់ (ស្រី)។ ទី៣-ហាងម៉ាស្សា ៩៩៩៩ ស្ថិតនៅផ្ទះលេខ១១០០ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី)។ និងទី៤-ហាងម៉ាស្សាកោសជប់ ៩៩៩៩ ស្ថិតនៅផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី)។

ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាង បានប្រគល់ឱ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន ដើម្បីចាត់ការបន្ត៕

RELATED ARTICLES