Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូន ៣៨នាក់ ឡើងតុលាការ ពាក់ព័ន្ធជួញនិង ជក់គ្រឿងញៀនក្នុង KTV

បញ្ជូន ៣៨នាក់ ឡើងតុលាការ ពាក់ព័ន្ធជួញនិង ជក់គ្រឿងញៀនក្នុង KTV

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិចិន ថៃ ឥណ្តូនេស៊ី វៀតណាម និងខ្មែរ ចំនួន ៣៨នាក់ក្នុងចំ ណោម១០៧នាក់ ដែលពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀន នៅខារ៉ាអូខេស្កាយ ត្រូវកម្លាំងនគរបាលខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បាន បញ្ជាក់ ប្រាប់ថា  កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកវរសេ នីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដោយមានការដឹកនាំសម្របសម្រួល នីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំង KTV ស្កាយ ហើយ ឃាត់ខ្លួនជនសង្ស័យបានចំនួន១០៧នាក់ (ស្រី៤០នាក់) ព្រមទាំងដកហូតបានវត្ថុតាង គ្រឿងញៀន មួយចំនួន។

លោកស្នងការរង បានបន្តថា ក្រោយឃាត់ខ្លួនមនុស្សចំនួន១០៧នាក់ (ស្រី៤០នាក់) ក្នុងនោះមានជនបរទេស ចំនួន៤២នាក់ មានជនជាតិឥណ្ឌូនេស៊ី ចំនួន២១នាក់ វៀតណាម ចំនួន១៥នាក់ ចិន ចំនួន៣នាក់ ថៃ ចំនួន៣នាក់ និងវត្ថុតាង គ្រឿងញៀន មានម្សៅសថ្លា ចំនួន៦ថង់ និង ១កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ១កញ្ចប់ ថ្នាំពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់ ថ្នាំពណ៌លឿង ១០កញ្ចប់ ថ្នាំពណ៌ទឹកក្រូច ១កញ្ចប់ ថ្នាំពណ៌ក្រ ហមអក្ស LV ១កញ្ចប់ ទូដែក១ និងប្រាក់បាត ចំនួន ៥៣ ៤០០បាត ប្រាក់រៀលចំនួន ៦ ៥០១ ០០០រៀល។

ពេលបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការសាកសួរនិងធ្វើតេស្តរកសារធាតុញៀន ដោយក្នុងចំណោម ១០៧នាក់ រកឃើញអ្នកប្រើប្រាស់គ្រឿងញៀននិងពាក់ព័ន្ធចំនួន៣៨នាក់ (ស្រី១៥នាក់) ។ ជនសង្ស័យនិងវត្ថុតាង គ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនកាន់សា លាដំបូងខេត្ត ចាត់ការតាមច្បាប់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣៕

RELATED ARTICLES