Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសជិះម៉ូតូធំបុកឡាន ស្លាប់

ប៉ូលិសជិះម៉ូតូធំបុកឡាន ស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលស្រុកសំពៅលូន ជិះម៉ូតូធុនធំ ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្ត ១គ្រឿង ពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៦នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ ចំណុចភូមិកូនភ្នំ៣២ខាងជើង ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះបញ្ញា ជាមន្ត្រីនគរបាល ស្រុកសំពៅលូន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-1143 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរដោយមនុស្ស ២នាក់ ទៀត ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ ចំណុចកើតហេតុខាងលើ ដែលមាន ស្ថានភាព ផ្លូវកោង ស្រាប់តែមានម៉ូតូធុនធំ ១គ្រឿង មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលគេ ស្គាល់ថាឈ្មោះ បញ្ញា ជាមន្ត្រីនគរបាលស្រុកសំពៅលូន ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូង ទៅជើង រួចជ្រុល ចង្កូតទៅបុកជាមួយរថយន្ត ពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកម៉ូតូ និងរថយន្ត ខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្ត ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES