Monday, November 18, 2024
Homeតារាខ្មែរពេជ្រ សោភា ៖កាត់ស្លាបច្រមុះ

ពេជ្រ សោភា ៖កាត់ស្លាបច្រមុះ

ភ្នំពេញ៖តារាវ័យ៤០ឆ្នាំ ពេជ្រ សោភា ដែលចាប់អាជីពចម្រៀងរយៈពេលជាង១៨ឆ្នាំ ទៅ​ហើយ​នោះធ្លាប់​តាំង​ចិត្តថានាងមិនកែសម្រស់នោះទេ ព្រោះបើហ៊ានតែជ្រើសវិធី​ស្អាតដោយ​ប្រើផ្លែ​កាំ​​បិតវះកាត់នោះច្បាស់​ជាម្ដាយ​របស់នាងប្រតិកម្ម(ម៉ាកដឹងម៉ាក់វ៉ៃ)​ជាមិនខាន។យ៉ាងណា​សោ​ភា ថានៅពេលដែលនាងមានអាយុច្រើន ស្បែក​ជ្រីញជ្រួញនោះអាចនឹងពិចារណា រឿង​កែកុន​​សម្ផស្សនេះដែរហើយ តែមិនប្រាប់ថាចង់ធ្វើផ្នែកណាខ្លះឡើយ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់​ផ្អើល​ថ្មីៗ​នេះគេឃើញច្រមុះរបស់សោភា ខ្ពស់និងស្រួចជាងមុន ទើបធ្វើឲ្យFan នាង​សង្ស័យ​​​​ថាតារា​ហង្ស​មាសទើបតែបានវះកាត់លើកខ្ទង់ច្រមុះឲ្យខ្ពស់​ស្អាតជាងមុនដើម្បីយកហុងស៊ុយ​ឲ្យកាន់​តែត្រូវប៉ាន់អាជីពចម្រៀងថែមទៀត ។

ទាក់ទងរឿងគេសង្ស័យថាពេជ្រ សោភា បានប្ដូរចិត្តលួចទៅធ្វើច្រមុះ​ឲ្យខ្ពស់ស្រួច​នេះ​នាងបានឆ្លើយតប​ភ្លាមៗទៅកាន់អ្នកគាំទ្រខ្លួនដោយទទួលស្គាល់ថាពិតជាបានកែចំណុចខ្លះមែន តែកន្លែងមួយចំនួនទៀត​នាងថាអត់កែដូចគេសង្ស័យឡើយ ។សោភា សារភាពថា​នាង​បានវះកាត់ស្លាបច្រមុះ(ទាំងសងខាង) តែមិន​បានកែច្រមុះនោះទេ គឺគ្រាន់តែកែស្លាបច្រមុះ​ប៉ុណ្ណោះ។

 ក្រោយមានការវះកាត់កែស្លាបច្រមុះបែបនេះគេឃើញពេជ្រ សោភា ហាក់ប្ដូរមុខមាត់ថ្មី​និងទាក់ទាញ​ជាងមុន​ផងដែរ ខណៈដែលចង្កានាងក៍វែងជាងមុនទើបខ្លះថានាង​កែទាំងស្លាប​ច្រមុះ​ផង ចាក់ទាំងចង្កាឲ្យចេញ​ជា​អក្សរV ផងដែរ។តែតារាហង្សមាសនៅតែទទួលស្គាល់ថា​នាង​បានកែតែស្លាបច្រមុះមួយផ្នែកនេះប៉ុណ្ណោះ ត្រង់​កន្លែងផ្សេងៗទៀតអត់បានធ្វើអ្វីទាំងអស់ ។

 ទោះជាយ៉ាងណានេះជាការបើកទំព័រថ្មីមួយសម្រាប់ពេជ្រ សោភា ដែលនាងចាប់ផ្ដើម​ហ៊ាន​កែ​សម្រស់នូវផ្នែក​ខ្លះដែលនាងគិតថានៅមានចំណុចខ្វះខាត បើទោះជាមិន​បានកែទ្រង់​ទ្រាយធំដូចតារាផ្សេងៗទៀតក្ដី ប៉ុន្ដែ​សោភា ដែលពីមុនថាតាំងពីប្រឡូកសិល្បៈសម្រស់​របស់​នាងនៅរក្សារពីធម្មជាតិទាំងអស់(Original)នោះ ឥឡូវហ៊ានធ្វើកន្លែងខ្លះដូចគេដូចឯង​ដែរ​ហើយ ​។ប្រភពបានឲ្យដឹងថាអនាគតស្វាមីរបស់សោភា គឺលោកឆឹម សក្កដា បានគាំទ្រយ៉ាង ពេញទំ​ហ៊ឹង​​តែ​ម្ដង​ចំពោះការកែសម្រស់ផ្នែកណាមួយដែលនាងគិតថា​នៅមានចំណុច​ខ្វះខាត ហើយ​កែស្លាបច្រមុះរួច លោកថែមទាំងជម្រុញឲ្យនាងកែត្រង់កន្លែងផ្សេងៗ​ទៀតក្នុងនោះមាន ទាំង​ដើម​​ទ្រូងផងដែរ ប៉ុន្ដែសោភា អត់ទាន់ហ៊ានប្រថុយឡើយ ។

 គូររំលឹកថាពេជ្រ សោភា ធ្លាប់បានជិះយន្ដហោះទៅដល់ប្រទេសកូរ៉េខាងត្បូង​ដើម្បីកែ​ច្រមុះនៅហាងកែ​សម្ផស្ស​មួយដែលតារាល្បីៗនៅខ្មែរខ្លះបានទៅធ្វើនៅទីនោះ។ប៉ុន្ដែក្រោយឃើញមុខកាំបិតសស្ញាចត្រៀមវះកាត់ច្រមុះហ្សីនរបស់នាងនោះសោភា ក៍បានប្ដូរចិត្តវិញ​លែង​ហ៊ានចង់កែកុនជាច្រើនឆ្នាំរហូតមកដល់ចុងឆ្នាំ២០២៣ នេះទើបនាងដាច់ចិត្ត​កែស្លាប​ច្រមុះ​ទាំងប្រថុយ ។ដោយឡែកសម្រាប់តារាដែលបានកែច្រមុះមុនពេជ្រ សោភា មានដូចជាឱក សុគន្ធកញ្ញា (លើកខ្ទង់ច្រមុះ),មាស សុខសោភា (កែច្រមុះ២ដង),សុខ ពិសី (អត់ដែល​ទទួល​ស្គាល់),តន់ ច័ន្ទសីម៉ា ,តេង លក្ខិណា និងថន លក្ខិណា ជាដើម ។តារាភាគច្រើនចាត់​ទុកថា​ការកែច្រមុះ​គឺជា​រឿងធម្មតាទៅហើយ បើទោះជាខ្លះធ្លាប់កែ​ខុស​បច្ចេកទេសនាំឲ្យសម្រស់ធ្លាក់​ចុះជាងមិន​ទាន់កែដូចជានាងបេនី យាំង ក្ដី តែទាំងតារាក្នុង​និងក្រៅស្រុក​នៅតែ​និយមធ្វើ​ច្រមុះ​ដដែល ។

ប្រភពបានឲ្យដឹងថាក្រោយពេជ្រ សោភា កែស្លាបច្រមុះរួច គូស្នេហ៍របស់នាង​លោក​ឆឹម សក្កដា កាន់តែស្រ​លាញ់និងពេញចិត្តនាងស្ដូកតែម្ដងព្រោះថា​នាងរឹតតែស្អាតជាង​មុន។​ប៉ុន្ដែគេចាំមើលថាសោភា នឹងកែផ្នែកណា​ផ្សេងទៀត ដើម្បីឲ្យគូដណ្ដឹងកាន់តែក្នក់ក្នាញ់នាង។

 សូមបញ្ជាក់ថាពេជ្រ សោភា -ឆឹម សក្កដា បានក្លាយទៅជាគូដណ្ដឹងគ្នាជិត១ឆ្នាំ ហើយ​តែ​អ្នក​ទាំង​ពីរបាន​លុប​ចោលមង្គលការនៅឆ្នាំ២០២៣ ដោយគ្មានមូលហេតុ។បើទោះជា​សោ​ភា និងគូស្នេហ៍ស្អិតល្មូតគ្នា​ដូចប្ដី​ប្រពន្ធទៅ​ហើយក្ដី ប៉ុន្ដែនៅមានអ្នកខ្លះជឿរ​ថាពួកគេស្រ​លាញ់​គ្នា​មែនទែន ខ្លះសង្ស័យថាលេងបិតពួន ព្រោះលែងហ៊ាន​កំណត់ថ្ងៃរៀបការជាក់លាក់​បើ​ទោះ​ជាតារារួមអាជីពដូចជាចំរើន សុភ័ក្រ រៀបការថ្ងៃទី៩ ខែ១១ ,ហ៊ិន ច័ន្ទនីរ័ត្ន ការថ្ងៃទី២២ ខែ១២ និងប៉ាច គីមមួយ ត្រៀមចូលរោងការនៅ​ដើមឆ្នាំ២០២៤ ក៍ដោយ ប៉ុន្ដែសោភា និងគូ​ស្នេហ៍​នៅ​តែ​ស្ទាក់​ស្ទើចិត្តរឿងធ្វើប្ដីប្រពន្ធគ្នាស្របច្បាប់នេះទៅវិញ ៕

RELATED ARTICLES