Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះក្លឹប បាញ់ទឹកអស់ជាង២០០ឡាន

ភ្លើងឆេះក្លឹប បាញ់ទឹកអស់ជាង២០០ឡាន

ភ្នំពេញ ៖ ក្លឹបកម្សាន្ត Play 99 ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ទាក់ ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញអគ្គិភយ័ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ ប្រើពេល វេលាពេញ ១យប់ និងប្រើប្រាស់ទឹកអស់ប្រមាណជាង ២០០ឡាន ទើបអាចគ្រប់ក្រងស្ថានការណ៍ បានទាំង ស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្លឹបកម្សាន្ត Play 99 តាមផ្លូវផ្លូវចៃកា ភូមិ១៥ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ក្លឹបកម្សាន្តដែលរងការឆាបឆេះខាងលើ ជាប្រភេទសំណង់ធ្វើអំពីថ្មបេតុង មានទំហំ ១៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ មានម្ចាស់ឈ្មោះ SUN JIAHU ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន មុខរបរមេការក្លឹប។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្លឹប Play 99 ខាងលើនេះ បាននិង កំពុងតែជួសជុលផ្នែកមួយចំនួននៅខាងក្នុងក្លឹប។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានផ្សែងហុយ ចេញមក ក្រៅ និងបានឮសំឡេងផ្ទុះធុងហ្គាស់ បន្ទាប់មកអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយទាក់ទងទៅកាន់ មន្ត្រីជំនាញបង្ការ និងពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កង ម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅតាមបណ្តាគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្ត រាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ ១៨០ឡាន ស្មើនឹង ៧២០ម៉ែត្រគូប។ រថយន្តជំនួយមកពី ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ចំនួន៥គ្រឿង ប្រើប្រាស់ ទឹកអស់ ៥ឡាន ស្មើនឹង ២០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើប អូឡាំព្យា ចំនួន២គ្រឿង ប្រើ ប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងនរា ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់សួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន ១គ្រឿង ប្រើប្រាស់ទឹក អស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ឱ្យបន្តថា ក្រោយប្រតិបត្តិការបាញ់ទឹកពន្លត់យ៉ាង សស្រាក់សស្រាំ រួចមក នៅវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃដដែល អណ្តាតភ្លើងបានរលត់ទៅវិញទាំងស្រុង។ ស្រាប់តែមកដល់វេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អណ្តាតភ្លើង បានឆេះឡើងវិញម្តងទៀត ហើយកម្លាំងជំនាញបានសុំជំនួយគ្រឿងចក្រ មកវាយទម្លុះជញ្ជាំងក្លឹប ដើម្បីស្វែង ប្រភពនៃការឆេះ និងបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿង បន្ថែមទៀត មកអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបរលត់ជាស្ថាពរ នៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រថ្ងៃ ដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យក្លឹបកម្សាន្ត ខាងលើ រួមទាំងសម្ភារៈក្នុងក្លឹប ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នក ក្បែរ ខាងឡើយ ឬមានមនុស្សណាម្នាក់រងរបួស និងបាត់បង់ជីវិត នោះឡើយ។ ចំណែកមូលហេតុ គឺបណ្តាលមក ឆ្លងចរន្តអគ្គិសនី ៕

RELATED ARTICLES