ប្រទេសថៃ ៖ ស្ត្រីម្នាក់ រួមនឹងកូនតូចចំនួន២នាក់ ត្រូវប្តីទុកឱ្យនៅចាំផ្ទះ ព្រោះរវល់ចេញទៅធ្វើការស្រុកឆ្ងាយ ដើម្បីរកប្រាក់ចិញ្ចឹម គ្រួសារ ស្រាប់តែអកុសល ត្រូវឃាតករដៃឆៅម្នាក់ លបចូលទៅធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រាះ រហូតដល់បានសម្រេច បន្ទាប់មកក៏ធ្វើ សកម្មភាពចាប់អារកសម្លាប់ស្ត្រីរងគ្រោះចោល រួចទាំងកូនតូចៗ២នាក់ទៀត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងខេត្តមួយនៃ ប្រទេសថៃ។
ជនរងគ្រោះទាំង៣នាក់ រួមមាន ស្ត្រីជាម្តាយម្នាក់ រួមនឹងកូនប្រុសតូចៗចំនួន២នាក់ ដោយក្នុងនោះ កូនច្បងមានវ័យប្រមាណ៨ឆ្នាំ ចំណែកកូនប្រុសពៅ មានវ័យប្រមាណ៣ឆ្នាំប៉ុណ្ណោះ។
តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា គ្រួសារមួយនេះ មានសមាជិក៤នាក់ (ប្តីប្រពន្ធ រួមនឹងកូនប្រុស២នាក់) ប៉ុន្តែកន្លងមកបុរសជាប្តី មិនសូវបាននៅជាប់លាប់ជាមួយនឹងប្រពន្ធកូននោះទេ ព្រោះរវល់ចេញទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ហេតុនេះ នៅក្នុងផ្ទះ មានតែស្ត្រីរងគ្រោះជាម្តាយ រួមនឹងកូនតូចៗចំនួន២នាក់ប៉ុណ្ណោះ។
ព័ត៌មានលម្អិតសូមរង់ចាំអានលើទំព័រកាសែត នគរធំ