Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូសង្សារឆក់ទូរស័ព្ទរត់ ស៊យម៉ូតូរលត់ ប្រុសរត់ បាត់ ស្រីជាប់ខ្នោះ

គូសង្សារឆក់ទូរស័ព្ទរត់ ស៊យម៉ូតូរលត់ ប្រុសរត់ បាត់ ស្រីជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ សង្សារវ័យក្មេង ១គូ ជិះម៉ូតូដឹកគ្នាតាមផ្លូវ ឃើញនារី ២នាក់ ទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូ ក៏បបួលគ្នាឆក់យកទូរស័ព្ទបានសម្រេច រួចព្យាយាមជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូប្រដេញតាមពី ក្រោយជាប់ ស្រាប់តែក្រោយមកម៉ូតូជនសង្ស័យរលត់ ហើយភ្លាមនោះ ប្រុសស្ទុះរត់គេចខ្លួនបាត់ បន្សល់ ទុកស្រីស្នេហ៍ ត្រូវកម្លាំងអាវុធហត្ថក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចម្តុំវិហារ អ៊ិស្លាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទ មានគ្នាចំនួន២នាក់ ទី១-ឈ្មោះភ័ក្រ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ មុខ របរនិងស្នាក់នៅមិនពិតប្រាកដ (រត់គេចខ្លួន) និងទី២-ឈ្មោះតាំង ស្រីវី ហៅកាកា ភេទស្រី អាយុ១៩ឆ្នាំ មាន លំនៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះ ឈ្មោះសូត្រ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាល ពីវេលាម៉ោង ១០យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួល បណ្តឹងពីជនរងគ្រោះឈ្មោះសូត្រ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ស្តីពីករណីឆក់ទូរស័ព្ទ នៅចំណុចម្តុំវិហារ អ៊ិស្លាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ភ្លាមនោះ លោកបានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ដកហូតវត្ថុតាង ម៉ូតូដែលជិះធ្វើសកម្មភាព ព្រមទាំង ទូរស័ព្ទ ១គ្រឿង ដែលជារបស់ជនរងគ្រោះខាងលើ បន្ទាប់មកបាននាំខ្លួនជនសង្ស័យ មកកាន់មូល ដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅចំពោះមុខកម្លាំងជំនាញ នារីសង្ស័យខាងលើ បានឆ្លើយ សារភាពថា កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបនាងនិងបក្ខពួកម្នាក់ទៀតឈ្មោះភ័ក្រ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ បាននាំគ្នាជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ទៅម្តុំវិហារអ៊ិស្លាម ស្រាប់តែឃើញស្រី២នាក់ ឈប់ទិញអីវ៉ាន់ ដោយឃើញទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូស្គុបពី ខាងស្តាំ។ ពេលនោះឈ្មោះភ័ក្រ បានប្រាប់ឱ្យនាងទៅឆក់យកទូរស័ព្ទនោះ លុះពេលយកបានហើយ ក៏នាំគ្នាជិះម៉ូតូរត់គេច ខ្លួន តែត្រូវម្ចាស់ទូរស័ព្ទជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចសាលាបឋមសិក្សាអូរជ្រៅ ស្រាប់តែម៉ូតូ របស់ខ្លួនរលត់ម៉ាស៊ីន ពេលនោះឈ្មោះភ័ក្រ បានរត់ចោលម៉ូតូ ចំណែករូបនាងត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

ដោយផ្អែកលើចម្លើយសារភាព រួមនិងវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធ ហត្ថក្រុង ប៉ោយ ប៉ែត បានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមាន ការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ ខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ភ័ក្រ កម្លាំង ជំនាញកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន។ រីឯទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ឱ្យម្ចាស់ដើមវិញ៕

RELATED ARTICLES