Saturday, March 15, 2025
Homeព័ត៌មានជាតិរថយន្ត​ក្រុង បុក​​គ្នា​ជាមួយ​ម៉ូតូ រងរបួស​៥​នាក់ នៅ​ខេត្ត​សៀម​រាប

រថយន្ត​ក្រុង បុក​​គ្នា​ជាមួយ​ម៉ូតូ រងរបួស​៥​នាក់ នៅ​ខេត្ត​សៀម​រាប

ខេត្តសៀមរាប ៖ ក្រុមហ៊ុន ពន្លឺអង្គរខ្មែរ ដឹកអ្នកដំណើរ៤៦នាក់ បុកគ្នា ជាមួយម៉ូតូ កាលពីវេលាម៉ោង៩​និង៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យក្រឡាប់ កង់ទ្រមេឃ​។

ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តក្រុង ពាក់ស្លាកលេខ ភ្នំពេញ ៣B-២៥៤០​ បុកគ្នាជាមួយម៉ូតូអ្នកលក់លៀស​ហាល បណ្តាលអោយរបួសមនុស្ស៥នាក់ ស្រី២នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នា។ ចំណែកតៃកុង រថយន្តក្រុង រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

រីឯអ្នករងរបួសត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

RELATED ARTICLES