Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់កញ្ចក់ឡានគេលេង បែកមែន ជាប់ខ្នោះ

បាញ់កញ្ចក់ឡានគេលេង បែកមែន ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ នៅសុខៗ ប្រើចម្ពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត ១គ្រឿង ដែលម្ចាស់គេចត ចោលនៅក្នុងដីឡូត៍ បណ្តាលឱ្យរងការខូចខាត ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅចាត់ការតាម ច្បាប់។

ករណីប្រើចម្ពាមកៅស៊ូបាញ់កញ្ចក់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ នៅចំណុចភូមិទឹកឫស្សី ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ។ជនសង្ស័យដែលបាញ់កញ្ចក់រថយន្តគេ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ុង លីថង ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះយ៉ុង លីថត បានយកចម្ពាម កៅស៊ូបាញ់គ្រាប់ឃ្លីថ្ម បាញ់បណ្តាលឱ្យត្រូវចំកញ្ចក់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ កំពង់ស្ពឺ 3A-1407 ជាកម្មសិទ្ធិឈ្មោះយ៉ាវ មុំ ភេទស្រី អាយុ៤១ឆ្នាំ បណ្តាលឱ្យបែកប្រេះស្រាំកញ្ចក់ រថយន្តផ្នែកខាងមុខ ខណៈរថយន្តទុកចតនៅដីឡូត៍ផ្ទះរបស់ខ្លួន។

ក្រោយកើតហេតុ និងទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញស្រុក បានចុះសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលមានជ័យ ហៅជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីសាកសួរ។ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានបាញ់កញ្ចក់រថយន្តឈ្មោះយ៉ាវ ម៉ុម ពិតប្រាកដមែន មូលហេតុបាញ់លេង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES